ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រៀមផ្ដល់ផែនទីតំបន់ហានិភ័យទឹកជំនន់ដល់បណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជាផងដែរ
ដើម្បីជួយសម្រួល ក៏ដូចជាកាត់បន្ថយការខូចខាតដែលកើតមានឡើងដោយសារតែទឹកជំនន់នៅតំបន់អាស៊ាន ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្ដើមផ្ដល់ផែនទីតំបន់ហានិភ័យនៃគ្រោះធម្មជាតិមួយនេះទៅដល់ប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ រួមទាំងកម្ពុជាផងដែរនៅឆ្នាំក្រោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានចេញផ្សាយផែនទីតំបន់ហានិភ័យនៃទឹកជំនន់សម្រាប់ផ្នែកផ្សេងៗនៃប្រទេសជប៉ុនខ្លួនឯងរួចមកហើយ ដោយក្នុងនោះបង្ហាញពីជម្រៅនៃការជន់លិច ក៏ដូចជាតំបន់ដែលកើតមានជញឹកញាប់នៃទឹកជំនន់ ។
ផ្អែកលើទិន្នន័យអង្កេតដែលប្រមូលបានតាមរយៈរង្វាស់ទឹកភ្លៀង ផែនទីបង្ហាញពីហានិភ័យនៃការជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនេះទំនងជានឹងកើតឡើងរៀងរាល់ ១០ ឆ្នាំ, ៣០ ឆ្នាំ, ៥០ ឆ្នាំ, ១០០ ឆ្នាំ និង ១៥០ ឆ្នាំ ឬអាចឈានដល់ ២០០ ឆ្នាំ ខណៈផែនទីនោះក៏ប្រាប់ពីព័ត៌មាននៃការជម្លៀសមនុស្សចេញពីតំបន់គ្រោះទឹកជំនន់ដោយរលូន រួមជាមួយនឹងផែនការសហគមន៍ផងដែរ ។

ស្របពេលជាមួយគ្នានេះ ដោយសារតែប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ និងកម្ពុជាតែងតែរងគ្រោះដោយទឹកជំនន់ទ្រង់ទ្រាយធំជាញឹកញាប់ ដូច្នេះក្រសួងបានចាត់ទុកថា វាជាសារៈប្រយោជន៍សម្រាប់ប្រទេសអាស៊ានទាំង ៤ ដែលមានផែនទីស្រដៀងៗគ្នាបង្ហាញយ៉ាងច្បាស់អំពីហានិភ័យនៃទឹកជំនន់នៅក្នុងតំបន់គោលដៅ ។
ទន្ទឹមនោះ ការផ្ដល់ផែនទីនេះទៀតសោតក៏កើតមានឡើង ព្រោះតែប្រទេសទាំង ៤ មិនទាន់មានទិន្នន័យអង្កេតមូលដ្ឋានគ្រប់គ្រាន់នៅឡើយ ទើបក្រសួងសម្រេចចិត្តបង្កើតផែនទីពាក់ព័ន្ធនេះឡើង ជាពិសេសបន្ទាប់ពីការត្រាប់តាមទឹកជំនន់ដោយប្រើទិន្នន័យសង្កេតដែលប្រមូលបានដោយប្រព័ន្ធ Global Satellite Mapping of Precipitation (GSMaP) ដំណើរការដោយទីភ្នាក់ងាររុករកអវកាសជប៉ុន និងស្ថាប័នផ្សេងៗទៀតជាដើម ។

បន្ថែមពីលើការរៀបចំគោលការណ៍ណែនាំ ដែលរួមមាននីតិវិធីសម្រាប់បង្កើតផែនទីនេះហើយ ក្រសួងក៏នឹងជួយអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗផងដែរ ហើយផែនទីទាំងប៉ុន្មានរំពឹងនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈក្នុងប្រទេសនីមួយៗ ។
គួរបញ្ជាក់ថា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានចាប់ផ្តើមពិភាក្សាជាមួយប្រទេសអាស៊ានទាំង ៤ កាលពីឆ្នាំ ២០២៣ កន្លងទៅដើម្បីជ្រើសរើសតំបន់គោលដៅហានិភ័យកើតមានទឹកជំនន់ ហើយគ្រោងនឹងផ្តល់កំណែគំរូនៃផែនទីដល់ប្រទេសនីមួយៗនៅចុងឆ្នាំ ២០២៥ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ៣ ប្រទេសនៅ អាស៊ាន ក្លាយជាមុខព្រួញទេសចរណ៍ល្បីៗទាំង ១០ របស់ ចិន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


