ព័ត៌មានអន្ដរជាតិ
៣ ប្រទេសនៅ អាស៊ាន ក្លាយជាមុខព្រួញទេសចរណ៍ល្បីៗទាំង ១០ របស់ ចិន
ប្រទេសចំនួន ៣ ប្រចាំនៅតំបន់អាស៊ានដែលមានដូចជា ថៃ សិង្ហបុរី និងវៀតណាមស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតចំនួន ១០ របស់អ្នកដំណើរចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាប់នៃទិវាពលកម្មរយៈពេល ៥ របស់ប្រទសចិនដែលទើបតែបញ្ចប់កាលពីចុងសប្ដាហ៍ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ។

ដោយផ្អែកលើទិន្នន័យនៃការកក់ជើងហោះហើរនៅក្នុងវេទិកាចិន Qunar បានឲ្យដឹងថា ប្រទេសថៃគឺជាមុខព្រួញដ៏ពេញនិយមបំផុតសម្រាប់ទេសចរចិនហោះទៅលេងកម្សាន្ត បន្ទាប់មកគឺប្រទេសជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណាម សហរដ្ឋអាមេរិក ហ្វីលីពីន និងអូស្ត្រាលី ។
ទន្ទឹមនោះ ទិន្នន័យពីវេទិកាអនឡាញ Ctrip ក៏បានបង្ហាញផងដែរថា ការកក់ជើងហោះហើរសម្រាប់ប្រទេសថៃ និងម៉ាឡេស៊ីមានសន្ទុះកើនឡើងជាង ៣០ ភាគរយ និងកើនទ្វេដងសម្រាប់ប្រទេសសិង្ហបុរី ចំណែកប្រទេសវៀតណាមស្ថិតក្នុងបញ្ជីនៃទិសដៅវិស្សមកាលដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដែលគេស្គាល់ថា “សប្តាហ៍មាស” នៅក្នុងប្រទេសចិន ។

ស្របពេលជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរចិនដែលហោះទៅលេងនៅវៀតណាមហាក់បង្ហាញសញ្ញាប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈគិតត្រឹមពេលនេះ ប្រទេសវៀតណាមទាក់ទាញភ្ញៀវទេសចរចិនជាង ១.២ លាននាក់ ពោលគឺជិត ៦០ ភាគរយនៃតួលេខសរុបកាលពីឆ្នាំមុន ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុនប្រទេសថៃបានឈានដល់គោលដៅទេសចរណ៍ចំនួន ២៨ លាននាក់ ស្របពេលមុខព្រួញសម្រាប់ឆ្នាំ ២០២៤ នេះវិញ រដ្ឋាភិបាលបានកំណត់ទិសដៅការមកលេងកម្សាន្តរបស់អ្នកទេសចរជាង ៣៤ លាននាក់ ខណៈវៀតណាមកើបបានភ្ញៀវទេសចរបរទេសចំនួន ១២.៦ លាននាក់កាលពីឆ្នាំមុន ឬប្រហែល ៧០ ភាគរយនៃកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ហើយនៅឆ្នាំនេះ វៀតណាមដាក់គោលដៅ ១៨ លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តាំងពីចប់សង្ក្រាន្តមក ថៃ ធ្ងន់ធ្ងរខ្លាំងដោយសារកូវីដ ឯអ្នកស្លាប់ ក៏មានច្រើនទៅៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


