ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីវៀតណាម នឹងបរិច្ចាគសរីរាង្គជួយអ្នកដទៃ ក្រោយលាចាកលោក
ក្នុងពិធីអំពាវនាវឲ្យចុះឈ្មោះបរិច្ចាគជាលិកានិងសរីរាង្គនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc នាទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យទី១៩ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏បានចុះឈ្មោះបរិច្ចាគដែរ បន្ទាប់ពីលោកមរណភាព ហើយថែមទាំងអំពាវនាវឲ្យប្រជាជន ស្ម័គ្រចិត្តចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គដូចគ្នានេះ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre, មេដឹកនាំវៀតណាម បានសង្កត់ធ្ងន់ថា សរីរាង្គ និងជាលិកា គឺជាអំណោយដ៏មានតម្លៃបំផុត ដែលមនុស្សអាចផ្តល់ឲ្យអ្នកដទៃបាន ហើយអំណោយបែបនេះ បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងរួមគ្នាដោយក្រសួងសុខាភិបាល សមាគមកាកបាទក្រហមវៀតណាម និងសមាគមវៀតណាមសម្រាប់ការតស៊ូមតិបរិច្ចាគសរីរាង្គ និងជាលិកា ហើយព្រឹត្តិការណ៍នេះទៀតសោត គឺដើម្បីប្រារព្ធខួបលើកទី១៣៤ នៃថ្ងៃកំណើតលោក ហូជីមិញ។

មិនមែនត្រឹមតែលោក Pham Minh Chinh ទេ, មន្ត្រីជាច្រើនមកពីបណ្តាទីភ្នាក់ងាររដ្ឋាភិបាល ក៏បានចុះឈ្មោះជាអ្នកបរិច្ចាគជាលិកា និងសរីរាង្គផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន វៀតណាម បានក្លាយជាប្រទេសផ្តល់សេវាប្តូរសរីរាង្គឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចាប់តាំងពីការប្តូរក្រលៀនដោយជោគជ័យលើកដំបូងកាលពី ៣២ឆ្នាំមុន វៀតណាម បានក្លាយជាអ្នកជំនាញក្នុងការប្តូរសរីរាង្គគ្រប់ប្រភេទ ហើយមន្ទីរពេទ្យសរុប ២៦នៅទូទាំងប្រទេស បានធ្វើការប្តូរសរីរាង្គប្រកបដោយប្រសិទ្ធភាព។
សម្រាប់ក្របខណ្ឌអាស៊ីអាគ្នេយ៍វិញ វៀតណាមបានក្លាយជាប្រទេសនាំមុខគេលើការប្តូរសរីរាង្គ ដោយមួយឆ្នាំមានការវះកាត់ប្តូរជាង ១ ០០០លើក។
ដោយឡែកក្នុងឆ្នាំ២០២៣ ចំនួនមនុស្សស្លាប់ខួរក្បាលនៅប្រទេសវៀតណាម ដែលចុះឈ្មោះបរិច្ចាគជាលិកានិងសរីរាង្គបានកើនឡើង១៥% បើធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្រ្តីវៀតណាម អំពាវនាវសុំការបរិច្ចាគប្រាក់ ទិញវ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


