ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីវៀតណាម អំពាវនាវសុំការបរិច្ចាគប្រាក់ ទិញវ៉ាក់សាំងកូវីដ
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាឲ្យបណ្តាទីភ្នាក់ងាររដ្ឋាភិបាលនិងក្រសួងនានា អំពាវនាវរកការបរិច្ចាគប្រាក់ដល់មូលនិធិវ៉ាក់សាំងរបស់ប្រទេសនេះ។ នេះបើយោងតាមការបង្ហោះ នៅលើគេហទំព័ររបស់រដ្ឋាភិបាល។

សេចក្តីប្រកាសរបស់លោក Chinh បានកើតឡើង ខណៈការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ បានវាយប្រហារភាគខាងជើងប្រទេស និងគំរាមកំហែងដល់ឧទ្យានឧស្សាហកម្មដែលជាទីតាំងរបស់ក្រុមហ៊ុនយក្សនានា ដូចជា Apple Inc និង Samsung Electronics Co ជាដើម។
លោក Chinh ក៏បានអំពាវនាវផងដែរ ឲ្យមានការរឹតបន្តឹងនៃកញ្ចប់ថវិកា ដូច្នេះមូលនិធិកាន់តែច្រើនអាចចូលទៅកាន់កម្មវិធីទិញវ៉ាក់សាំង។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម បានស្នើឲ្យបង្កើតមូលនិធិមួយដើម្បីពន្លឿនការទិញវ៉ាក់សាំង។
លោក Chinh បានអំពាវនាវឲ្យមន្រ្តីរដ្ឋាភិបាល បង្កើតយន្តការ ដើម្បីស្នើសុំការបរិច្ចាគពីបុគ្គល ក្រុមហ៊ុននិងអង្គការនានានៅក្នុងប្រទេសវៀតណាមនិងនៅបរទេស។

ក្រសួងសុខាភិបាលបានប៉ាន់ប្រមាណថា វៀតណាម នឹងត្រូវចំណាយប្រាក់ប្រហែល ២៥.២ ទ្រីលានដុង (១.១ ពាន់លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងចំនួន១៥០លានដូស សម្រាប់ប្រជាជន៧៥លាននាក់។
យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា រដ្ឋាភិបាលមានប្រាក់ជិត៧០០លានដុល្លារហើយនៅក្នុងដៃ សម្រាប់ការទិញវ៉ាក់សាំង ហើយរំពឹងថា នឹងទទួលបាន ៤០០លានដុល្លារផ្សេងទៀតពីរដ្ឋាភិបាលមូលដ្ឋាននិងក្រុមហ៊ុនក្នុងស្រុក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bloomberg
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


