Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បង្ហាញកូនចិត្ត អញ្ជើញរុស្ស៊ី ចូលរួមសន្និសីទសន្តិភាព លើកក្រោយ

បានផុស

នៅ

ក្រោយសន្និសីទសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស បានបញ្ចប់ទៅហាក់មិនទទួលបានលទ្ធផលគាប់ប្រសើរណាមួយសោះនោះ ស្រាប់តែពេលនេះ ទីក្រុងកៀវ បង្ហាញកូនចិត្តថា កិច្ចប្រជុំលើកក្រោយ ខ្លួនក៏ប្រហែលជាអញ្ជើញភាគីរុស្ស៊ី ឲ្យចូលរួមដែរហើយ។

(រូបថត៖ Flickr)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីនេះ គឺចេញពីមាត់លោក Andrey Yermak ដែលជានាយអគ្គសេនាធិការនិងជាជំនួយការប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤។

អំឡុងសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកកាសែត ដែលត្រូវបានរៀបចំឡើងដើម្បីសង្ខេបលទ្ធផលនៃជំនួបកំពូលនៅទីក្រុង Lucerne ក្នុងប្រទេសស្វីស កាលពីចុងសប្តាហ៍, លោក Yermak បង្ហើបឲ្យដឹងថា ក្រុមការងាររបស់លោក កំពុងញាប់ដៃញាប់ជើង រៀបចំឲ្យមានកិច្ចប្រជុំសន្តិភាពថ្មីៗជាបន្តទៀត ហើយជាពិសេសគឺវត្តមានរបស់ភាគីរុស្ស៊ី តែម្តង។

លោក Andrey Yermak (រូបថត៖ Getty)

លោកនិយាយថា “ក្រោយសន្និសីទលើកនេះ មានប្រទេសជាច្រើនលើកទឹកចិត្តឲ្យយើងរៀបចំ ជំនួបលើកក្រោយទៀត ហើយយើងគិតថា ពិតជាអាចទៅរួច ក្នុងការអញ្ជើញតំណាងរុស្ស៊ីឲ្យមកចួលរួមដែរ”។

ត្បិតតែមានប្រទេសចូលរួមច្រើនគួសមមែន ប៉ុន្តែរដ្ឋមួយចំនួន មិនបានចុះហត្ថលេខាលើសេចក្តីប្រកាសចុងក្រោយទេ ព្រោះតែពួកគេមិនពេញចិត្តនឹងរូបមន្តសន្តិភាពរបស់អ៊ុយក្រែន ទាំងដែលភាគីជម្លោះម្ខាងទៀត គឺរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម។

(រូបថត៖ Pool)

លើសពីនេះ ប្រទេសជាច្រើន ជាពិសេសចិន ក៏បដិសេធចូលរួមសន្និសីទនោះដែរ ព្រោះអវត្តមានរបស់រុស្ស៊ី ដោយលើកហេតុផលថា សន្តិភាពមិនអាចសម្រេចបានទេ បើកិច្ចពិភាក្សាមានការចូលរួមពីសំណាក់ភាគីជម្លោះតែម្ខាងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Yermak អះអាងថា សន្និសីទនៅស្វីស ពិតជាទទួលបានជោគជ័យ ហើយកិច្ចប្រជុំលើកក្រោយនឹងមានតំណាងចូលរួមកាន់តែច្រើនជាងនេះទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ១២ប្រទេស មិនព្រមចុះហត្ថលេខាលើសេចក្តីប្រកាស របស់សន្និសីទសន្តិភាពអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម