ព័ត៌មានអន្ដរជាតិ
ដឹងប្រាក់ខែមេប៉ូលិសវៀតណាម ទទួលបានប៉ុន្មានអត់?
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ប្រាក់ខែគោលនៃមន្ត្រីរដ្ឋាភិបាលវៀតណាម ត្រូវបានដំឡើងចំនួន ៣០% ដែលជាមធ្យមស្មើនឹងប្រមាណជា ៩២ដុល្លារ។ ក្នុងនោះ ប្រាក់ខែកងកម្លាំងប៉ូលិស ដែលខ្ពស់ជាងគេ ទទួលបានចំនួនប្រហែល ៩៥៥ដុល្លារ សម្រាប់មុខងារជានាយឧត្ដមសេនីយ៍ (ផ្កាយ៤) ដោយមិនរាប់បញ្ចូលប្រាក់ឧបត្ថម្ភផ្សេងៗនោះឡើយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២ ខែកក្កដា ប្រាក់ខែទាបបំផុតសម្រាប់កងកម្លាំងប៉ូលិសវៀតណាម គឺទទួលបានជិត ៣០០ដុល្លារ ចំពោះតំណែងជាពលបាល។ ចំណែកឯតំណែងជាឧត្ដមសេនីយ៍ឯក (ផ្កាយ៣) ទទួលបានចន្លោះពី ៨៤៤ដុល្លារ ដល់ ៩០០ដុល្លារ និងមុខងារជាឧត្ដមសេនីយ៍ទោ (ផ្កាយ២) ទទួលបានប្រហែល ៧៩០ដុល្លារ។
បន្ថែមពីលើប្រាក់បៀវត្សរ៍ប្រចាំខែ កម្លាំងប៉ូលិសវៀតណាម ក៏នឹងទទួលបានប្រាក់បំណាច់អតីតភាពការងារ ដោយផ្អែកតាមកម្រិតបៀវត្សរ៍បច្ចុប្បន្ន និងរយៈពេលចូលបម្រើការងារ ព្រមទាំងប្រាក់ឧបត្ថម្ភកាតព្វកិច្ច និងប្រាក់ឧបត្ថម្ភមុខតំណែង ជាដើម។
សូមបញ្ជាក់ថា បើតាមច្បាប់ស្តីពីកងកម្លាំងសន្តិសុខសាធារណៈរបស់ប្រជាជនវៀតណាម ក្នុងជួរប៉ូលិស តម្រូវឲ្យមាននាយឧត្ដមសេនីយ៍ចំនួនម្នាក់ ឧត្ដមសេនីយ៍ឯកចំនួន៧នាក់ និងឧត្ដមសេនីយ៍ទោ មិនឲ្យលើសពី ១៦២នាក់៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


