ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលព្យុះនឹងប៉ះពាល់ដល់មនុស្ស១៧លាននាក់នៅអាមេរិក
ព្យុះកំបុតត្បូងដ៏មានឥទ្ធិពលបានបំផ្លាញសាលារៀនមួយ និងបានសម្លាប់មនុស្សម្នាក់ ខណៈដែលព្យុះនេះបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងជន់លិចសហគមន៍នៅខាងជើងនិងខាងត្បូងរដ្ឋ Carolina សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី៩ខែសីហានេះ។

ព្យុះកំបុតត្បូងដែលកើតចេញពីព្យុះត្រូពិច Debby បានបំផ្លាញផ្ទះមួយនៅនៅ Lucama រដ្ឋ North Carolina ត្រឹមតែរយៈពេល១៥វិនាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ សាលារៀន Springfield Middle ដែលមានផ្នែកខ្លះនៃជញ្ជាំង និងដំបូលសាលារៀនថ្នាក់ទី៦និងទី៧ បានរងការខូតខាតស្ទើរទាំងស្រុង។
ព្យុះកំបុតត្បូងគឺជាព្យុះមួយក្នុងចំណោមខ្យល់ព្យុះយ៉ាងហោចណាស់បីទៀតដែលត្រូវបានរាយការណ៍ថា បានបំផ្លិចបំផ្លាញខ្លាំងបំផតនៅរដ្ឋ North Carolina ត្រឹមតែមួយយប់ ខណៈមនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះដែលរងការខូចខាតដោយការបំផ្លាញនៃព្យុះកំបុតត្បូងនេះ។

ការព្រមានអំពីព្យុះកំបុតត្បូងក៏បានបន្តចេញនៅទូទាំងរដ្ឋ North Carolina និង រដ្ឋ Virginia រហូតដល់យប់ថ្ងៃសុក្រ និងក៏មានការព្រមានពីឥទ្ធិពលរបស់វាអាចប៉ះពាល់មនុស្សជាង១៧លាននាក់នៅក្នុងផ្នែកខ្លះនៃរដ្ឋ Washington , Maryland, North Carolina, Virginia និង West Virginia។

ទន្ទឹមនឹងនេះ ទំនប់ទឹកមួយនៅភាគខាងជើងនៃទីក្រុង Fayetteville រដ្ឋ North Carolina បានបាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ និងទឹកហូរហៀរពេញតំបន់នោះ ដោយជម្លៀសប្រជាជនចេញ ប៉ុន្តែគ្មាននរណាម្នាក់រងរបួស និងគ្មានសំណង់ណាមួយត្រូវបានខូចខាតនោះទេ។ ទោះបីជាយ៉ាងណា ទឹកជំនន់បន្ថែមទៀតត្រូវបានគេរំពឹងថានឹងកើតមាននៅ ខាងត្បូង និងខាងជើងរដ្ឋ Carolina ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (National Hurricane Center) បាននិយាយថា Debby គឺជាព្យុះត្រូពិចមួយជាមួយនឹងកម្លាំងខ្យល់អតិបរមាក្នុងល្បឿន៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបានបោកបក់កាលពីព្រឹកថ្ងៃចន្ទនៅឈូងសមុទ្រនៃរដ្ឋ Florida ជាព្យុះសង្ឃរាប្រភេទទី ២បន្ទាប់មក Debby បានបោកបក់ជាលើកទីពីរនៅព្រឹកថ្ងៃព្រហស្បតិ៍នៅរដ្ឋ South Carolina ជាព្យុះត្រូពិច៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


