ព័ត៌មានអន្ដរជាតិ
របកគំហើញថ្មី! អ្នកវិទ្យាសាស្ត្រចិន ប្រើដីភពព្រះចន្ទផលិតជាទឹក
អ្នកវិទ្យាសាស្ត្រចិន បានរកឃើញ «វិធីសាស្រ្តថ្មី» ផលិតទឹកក្នុងបរិមាណដ៏ច្រើនដោយប្រើគំរូដី ដែលយកមកពីភពព្រះចន្ទក្នុងបេសកកម្មមួយកាលពីឆ្នាំ២០២០។

នៅឆ្នាំ២០២០ បេសកកម្ម Chang’e-5 របស់ប្រទេសចិន បានក្លាយជាជោគជ័យដំបូងរបស់មនុស្សជាតិក្នុងរយៈពេល៤៤ឆ្នាំកន្លងទៅ ដែលបានពាំនាំយកគំរូដីភពព្រះចន្ទមកសិក្សា។ ទូរទស្សន៍ររដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃទី២២ខែសីហាថា ក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានរកឃើញថា សារធាតុរ៉ែនៅក្នុងដីភពព្រះចន្ទមានផ្ទុកអ៊ីដ្រូសែនច្រើន ហើយពេលធ្វើប្រតិកម្មជាមួយសារធាតុផ្សេងទៀតខណៈកម្ដៅឡើងខ្ពស់ខ្លាំងបំផុត វាអាចបង្កើតបានជាចំហាយទឹក។
តាមរយៈវិធីសាស្ត្រថ្មីនេះ ដីភពព្រះចន្ទ១តោននឹងអាចផលិតទឹកបានប្រហែល ៥១ទៅ៧៦គីឡូក្រាម ស្មើនឹងទឹកចំណុះជាង៥ម៉ឺនមីលីលីត្រ ឬស្មើនឹងទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស ៥០នាក់។
CCTV បានផ្សាយថា៖ «បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការស្រាវជ្រាវស៊ីជម្រៅ និងការផ្ទៀងផ្ទាត់ម្តងហើយម្តងទៀត វិធីសាស្រ្តថ្មីនៃការប្រើប្រាស់ដីភពព្រះចន្ទដើម្បីផលិតទឹកក្នុងបរិមាណដ៏ច្រើន ត្រូវបានរកឃើញ ដែលត្រូវបានគេរំពឹងថានឹងផ្តល់នូវមូលដ្ឋានគំរូដ៏សំខាន់ សម្រាប់ការសាងសង់ស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រភពព្រះចន្ទ និងលំហអវកាសនាពេលអនាគត»។
របកគំហើញនេះអាចផ្ដល់ជាសារប្រយោជន៍ចម្បង សម្រាប់គម្រោងរយៈពេលជាច្រើនសិបឆ្នាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការកសាងស្ថានីយអវកាសអចិន្ត្រៃយ៍ ចំពេលមានការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីស្វែងរកនិងជីកយកធនធានរ៉ែនៅលើភពព្រះចន្ទ។

ប្រធានអង្គការ NASA លោក Bill Nelson បានលើកឡើងម្តងហើយម្តងទៀតអំពីការព្រមានចំពោះភាពជឿនលឿននៃកម្មវិធីអវកាសរបស់ប្រទេសចិន និងលទ្ធភាពនៃទីក្រុងប៉េកាំងកាន់កាប់ទីតាំងដែលសម្បូរធនធានបំផុតនៅលើភពព្រះចន្ទ។
ចិនសង្ឃឹមថា បេសកកម្មភពព្រះចន្ទនាពេលថ្មីៗនេះ និងនាពេលអនាគតនឹងបង្កើតមូលដ្ឋានគ្រឹះ ដើម្បីសាងសង់ស្ថានីយ៍ស្រាវជ្រាវភពព្រះចន្ទអន្តរជាតិ (ILRS) ដែលជាគំនិតផ្តួចផ្តើមមួយដែលខ្លួនកំពុងដឹកនាំរួមគ្នាជាមួយប្រទេសរុស្ស៊ី។
ទីភ្នាក់ងារអវកាសចិន បានកំណត់យកឆ្នាំ២០៣៥ ជាកាលបរិច្ឆេទដែល «ស្ថានីយ៍មូលដ្ឋាន» នៅលើប៉ូលខាងត្បូងរបស់ព្រះចន្ទនឹងត្រូវបានសាងសង់ ជាមួយនឹងការបន្ថែមស្ថានីយអវកាសវិលជុំវិញព្រះចន្ទនៅឆ្នាំ២០៤៥។
សូមបញ្ជាក់ថា សារៈសំខាន់នៃទឹកនៅលើភពព្រះចន្ទ ក្រៅតែពីជួយឲ្យវត្តមានជាអចិន្ត្រៃយ៍របស់មនុស្សជាតិអាចដំណើរការបាន វាក៏នឹងជួយជំរុញការរុករកលំហនាពេលអនាគតផងដែរ។ ប្រធានអង្គការ NASA ធ្លាប់បានលើកឡើងកាលពីខែឧសភាថា ទឹកដែលបានរកឃើញនៅលើភពព្រះចន្ទ អាចប្រើដើម្បីបង្កើតឥន្ធនៈគ្រាប់រ៉ុកកែតអ៊ីដ្រូសែន ដែលជំរុញការរុករកអវកាសបន្ថែមទៀតទៅកាន់ភពព្រះអង្គារ និងភពដទៃទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


