ព័ត៌មានអន្ដរជាតិ
រុស្ស៊ីគ្រោងបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទនៅឆ្នាំ២០៣៦
រុស្ស៊ីគ្រោងនឹងដាក់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទក្នុងមួយទសវត្សរ៍ក្រោយ ដើម្បីផ្គត់ផ្គង់ថាមពលលើយានអវកាសរបស់ខ្លួន ដែលជាស្ថានីយ៍ស្រាវជ្រាវរួមរុស្ស៊ីនិងចិន ខណៈមហាអំណាចធំៗប្រញាប់រុករកផ្កាយរណបធម្មជាតិតែមួយគត់របស់ភពផែនដី។ នេះបើតាមសារព័ត៌មានរ៉យទ័រ។

ចាប់តាំងពីអាកាសយានិកសូវៀត លោក Yuri Gagarin បានក្លាយជាមនុស្សដំបូងគេដែលបានឡើងទៅកាន់ទីអវកាសក្នុងឆ្នាំ១៩៦១ ប្រទេសរុស្ស៊ីមានអំណួតថា ខ្លួនជាមហាអំណាចឈានមុខគេក្នុងការរុករកនៅឯទីអវកាស ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ រុស្ស៊ីបានធ្លាក់ចុះវិញ ក្រោយសហរដ្ឋអាមេរិក និងចិនកាន់តែមានអំណាចខ្លាំងជាង។
មហិច្ឆតារបស់រុស្ស៊ីបានរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងខែសីហា ឆ្នាំ២០២៣ នៅពេលដែលបេសកកម្មយន្តហោះ Luna-២៥ គ្មានមនុស្សបើករបស់ខ្លួនបានបុកទៅលើផ្ទៃភពព្រះចន្ទ ខណៈដែលព្យាយាមចុះចត។ ចំណែកលោក Elon Musk បានដំណើរការបង្ហោះយានអវកាសរបស់ខ្លួនជំនួសវិញ ដែលនេះធ្លាប់ជាជំនាញរបស់ប្រទេសរុស្ស៊ី។
ក្រុមហ៊ុនអវកាសរដ្ឋរបស់រុស្ស៊ី Roscosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រថាមពលនៅលើភពព្រះចន្ទនៅឆ្នាំ២០៣៦ និងបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនអាកាសចរណ៍ Lavochkin Association ដើម្បីធ្វើវា។
ក្រុមហ៊ុន Roscosmos បាននិយាយថា គោលបំណងនៃការបង្កើតរោងចក្រនេះគឺដើម្បីផ្តល់ថាមពលតាមរយៈកម្មវិធីចន្ទគតិរបស់រុស្ស៊ី រួមទាំងរថយន្តរ៉ូវ័រ (rovers) ដែលជាកន្លែងសង្កេត និងហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយស្រាវជ្រាវភពព្រះចន្ទអន្តរជាតិរួមរុស្ស៊ី-ចិនផងដែរ។
ក្រុមហ៊ុន Roscosmos បន្តថា៖«គម្រោងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតស្ថានីយ៍តាមរយៈព្រះចន្ទ និងជាវិទ្យាសាស្ត្រដែលដំណើរការជាអចិន្ត្រៃយ៍ ហើយផ្លាស់ប្តូរពីបេសកកម្មក្នុងរយៈពេលខ្លី ទៅជាកម្មវិធីរុករកតាមព្រះចន្ទក្នុងរយៈពេលវែង»។
ប្រធានរបស់ក្រុមហ៊ុនអវកាស Roscosmos លោក Dmitry Bakanov បាននិយាយកាលពីខែមិថុនាថា៖«គោលបំណងតែមួយរបស់យើងគឺដើម្បីដាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើព្រះចន្ទ និងដើម្បីស្វែងយល់ពីភព Venus ដែលត្រូវបានគេស្គាល់ថាជាភព «បងប្អូនស្រី» របស់ផែនដី។
ព្រះចន្ទស្ថិតនៅចម្ងាយ ៣៨៤,៤០០គីឡូម៉ែត្រ ពីភពផែនដី ដើម្បីសម្រួលនៃការវិលជុំវិញរបស់ផែនដីលើអ័ក្សរបស់វា ដែលធានាបាននូវអាកាសធាតុមានស្ថេរភាពជាងមុន។ វាក៏បណ្តាលឱ្យមានខ្យល់ជំនោរនៅក្នុងមហាសមុទ្រពិភពលោកផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


