ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឥណ្ឌា និងចិន គ្រោងចាប់ដៃគ្នាបង្កើតរោងចក្រនុយក្លេអ៊ែរលើភពព្រះចន្ទ
ឥណ្ឌា និងចិន អាចនឹងចាប់ដៃសហការគ្នាជាមួយរុស្ស៊ី ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនៅលើភពព្រះចន្ទ។ គម្រោងនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនអវកាសរដ្ឋរុស្ស៊ី Rosatom ដែលមានបំណងបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរតូចមួយទំហំ ០,៥មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាននៅលើភពព្រះចន្ទ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Tass ដែលបានដកស្រង់ប្រភពពីលោក Alexey Likhachev ប្រធានក្រុមហ៊ុន Rosatom។

ថ្លែងនៅវេទិកា Eastern Economic Forum កាលពីសប្ដាហ៍មុន លោក Likhachev បានបង្ហើបឲ្យដឹងថា ប្រទេសឥណ្ឌា និងចិន មានការចាប់អារម្មណ៍ក្នុងកិច្ចសហការជាមួយរុស្ស៊ី ដើម្បីបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនៅលើព្រះចន្ទ ដែលជាតម្រូវការផ្គត់ផ្គង់ថាមពលចាំបាច់សម្រាប់គម្រោងសង់មូលដ្ឋានអចិន្ត្រៃយ៍នៅទីនោះ។
ឥណ្ឌាបានបង្ហាញពីបំណងចង់ចូលរួមវិនិយោគ ដោយហេតុថាគម្រោងនេះគាប់ជួននឹងគម្រោងបេសកកម្មបញ្ជូនយានគ្មានមនុស្សបើក និងសង់មូលដ្ឋានអចិន្ត្រៃយ៍របស់ខ្លួនលើភពព្រះចន្ទនាឆ្នាំ២០៤០ខាងមុខ។
ចំណែក រុស្ស៊ី និងចិន បានប្រកាសគម្រោងសាងសង់មូលដ្ឋាននៅលើព្រះចន្ទរួមគ្នា កាលពីឆ្នាំ២០២១ ដែលមានឈ្មោះថា International Lunar Research Station (ILRS) ត្រៀមដាក់ឲ្យដំណើរការចន្លោះពីឆ្នាំ២០៣៥ និងឆ្នាំ២០៤៥។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ធ្លាប់បានប្រកាសកាលពីខែឧសភាថា ការងារពាក់ព័ន្ធនឹងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរកំពុងដំណើរការ ហើយត្រៀមតំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរលើព្រះចន្ទនៅឆ្នាំ២០៣៦។
ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើព្រះចន្ទ ត្រូវបានគេរំពឹងថានឹងមានភាពស្មុគស្មាញខ្លាំង។ រុស្ស៊ីបានស្នើថា ការសាងសង់ភាគច្រើនអាចត្រូវបានអនុវត្តដោយស្វ័យភាព ដោយកាត់បន្ថយតម្រូវការសម្រាប់ការចូលរួមដោយផ្ទាល់របស់មនុស្ស៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


