ព័ត៌មានអន្ដរជាតិ
២០០លានឆ្នាំទៀត មួយថ្ងៃនឹងមានរយៈពេល២៥ម៉ោង
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ពេលថ្ងៃនៅលើផែនដី កាន់តែមានរយៈពេលយូរជាងមុន ព្រោះថា ព្រះចន្ទកាន់តែឃ្លាតចេញពីភពផែនដី ហើយបើតាមការព្យាកររបស់ក្រុមអ្នកវិទ្យាសាស្រ្ត ប្រហែល២០០លានឆ្នាំទៀត មួយថ្ងៃលើភពផែនដីនឹងមានរយៈពេល២៥ម៉ោង។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃសុក្រទី១៦ខែសីហា, អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅពេលព្រះចន្ទផ្លាស់ទីកាន់តែឆ្ងាយ ឥទ្ធិពលនៃទំនាញរបស់វា ធ្វើឲ្យផែនដីវិលកាន់តែយឺតហើយមានពេលថ្ងៃកាន់តែយូរ។
លោក Stephen Meyers សាស្ត្រាចារ្យផ្នែកភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក បានពន្យល់ថា នៅពេលដែលព្រះចន្ទរំកិលទៅឆ្ងាយផែនដី ទំនាញក៏កាន់តែថយចុះ ហើយផែនដីវិលយឺតជាងមុន។

ព្រះចន្ទស្ថិតនៅចម្ងាយប្រហែល ៣៨៣ ០២៣ គីឡូម៉ែត្រពីភពផែនដីរបស់យើង ប៉ុន្តែការស្រាវជ្រាវពីមុនបានរកឃើញថា ព្រះចន្ទកំពុងរសាត់ទៅឆ្ងាយប្រហែល ៣.៨១សង់ទីម៉ែត្រក្នុងមួយឆ្នាំ ដែលនេះមានន័យថា វាចំណាយពេលយូរជាងមុន ដើម្បីវិលជុំវិញភពផែនដី។
ការសិក្សានេះ ធ្វើឲ្យគេនឹកឃើញដល់របកគំហើញរបស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ETH Zurich នៃប្រទេសស្វីស ដែលបង្ហាញថា បច្ចុប្បន្ន ពេលថ្ងៃ នៅលើភពផែនដី មានរយៈពេលយូរជាងពេលយប់ ហើយនិន្នាការនេះនឹងកើនឡើងជាបន្តទៀត ដោយសារតែបម្រែបម្រួលអាកាសធាតុ។

នៅពេលទឹកកកប៉ូលរលាយ នៅតំបន់ហ្គ្រីនលែននិងអង់តាក់ទិក ចំណុចកណ្តាលនៃទំនាញផែនដីបានងាកទៅរកខ្សែអេក្វាទ័រ ដោយបន្ថយល្បឿននៃបង្វិលជុំរបស់ភពផែនដីបន្តិចម្តងៗ ហើយក្រុមអ្នកស្រាវជ្រាវព្យាករថា ប្រសិនបើកម្រិតបំភាយឧស្ម័ន មិនកាត់បន្ថយទេនោះ រយៈពេលថ្ងៃនឹងកើនឡើង ២.៦២ មិល្លីវិនាទី ត្រឹមចុងឆ្នាំ២១០០។
ត្បិតតែផលប៉ះពាល់នេះ ទំនងជាមិនចោទជាបញ្ហាធំដល់មនុស្សភាគច្រើនក៏ពិតមែន ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរក្នុងលំហអវកាសបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កំណើនកម្តៅផែនដីធ្វើឲ្យពេលថ្ងៃ អូសបន្លាយពេលយូរជាងពេលយប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


