ព័ត៌មានអន្ដរជាតិ
អវកាសយានិកចិន២រូប អាចដើរក្នុងលំហរយៈពេល៩ម៉ោង បំបែកកំណត់ត្រាអាមេរិក
ចិន ប្រកាសថា អវកាសយានិក២នាក់របស់ខ្លួន បានបញ្ចប់ការដើរក្នុងលំហអាកាសរយៈពេល៩ម៉ោង ដែលជាការបំបែកកំណត់ត្រាចាស់របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០១។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤។

បើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency អវកាសយានិកទាំង២រូប មានឈ្មោះថា Cai Xuzhe និង Song Lingdong ជាសមាជិកនៃយានអវកាស Shenzhou-19។ ពួកគេ បានបិទបញ្ចប់សកម្មភាពដើរក្នុងលំហ នៅមុនម៉ោង១០យប់ថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤។
វាជាជោគជ័យថ្មីមួយទៀត និងចុងក្រោយបង្អស់សម្រាប់មហាយក្សចិន ចំពោះមហិច្ឆតាកម្មវិធីអវកាសរបស់ខ្លួន។
យោងតាមអង្គការ NASA កំណត់ត្រាដើរលំហលើកមុន មានរយៈពេល៨ម៉ោង៥៦នាទី ធ្វើឡើងដោយអវកាសយានិកអាមេរិក លោក James Voss និងលោកស្រី Susan Helms នៅថ្ងៃទី១២ខែមីនាឆ្នាំ២០០១។
ចិន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើខ្លួនជាតួអង្គសំខាន់ក្នុងលំហអវកាស ប្រជែងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃ។ សកម្មភាពលំហអវកាសរបស់ចិន កំពុងសម្លឹងមើលកាន់តែខ្លាំងលើផលប្រយោជន៍ផ្នែកវិទ្យាសាស្ត្រ ធនធាន និងសន្តិសុខជាតិ។
រដ្ឋបាលអវកាសជាតិចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអនុវត្តជាបន្តបន្ទាប់នូវបេសកកម្មមនុស្សយន្តនៅលើភពព្រះចន្ទ។ កាលពីពាក់កណ្ដាលឆ្នាំ២០២៤ យានអវកាសចិន Chang’e-6 បានវិលត្រឡប់មកភពផែនដីវិញ ដោយពាំនាំមកជាមួយនូវសំណាកដ៏កម្រយកពីតំបន់មួយចំហៀងទៀតនៃព្រះចន្ទ ហើយរឿងនេះ ត្រូវបានគេសាទរថា ជាគន្លឹះដ៏សំខាន់ ជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាកាន់តែច្បាស់អំពីរបៀបដែលភពទាំងឡាយកកើតឡើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


