Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ

បានផុស

នៅ

ប្រទេសវៀតណាម បានព្រមានឲ្យពលរដ្ឋរបស់ខ្លួននៅតំបន់ភាគខាងជើង ត្រូវត្រៀមលក្ខណៈជាមុន ព្រោះថា នៅចុងខែនេះ ទំនងជានឹងមានព្យុះ១ឬ២ទៀត វាយប្រហារ។ នេះបើតាមការចុះផ្សាយរបស់ VN Express

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាសរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថាន កាលពីថ្ងៃអាទិត្យទី១៥ខែកញ្ញាឆ្នាំ២០២៤, ១០ថ្ងៃចុងក្រោយនៃខែនេះ សមុទ្រខាងកើតនឹងមានព្យុះ១ទៅ២ទៀត បក់បោកទៅតំបន់ភាគខាងជើង បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់ធ្លាយដល់ខែតុលានិងវិច្ឆិកា។

ស្របពេលជាមួយគ្នានោះ ភ្នាក់ងារឧតុនិយមវៀតណាម បានចេញការព្យាករថា ប្រទេសទាំងមូលនឹងមានភ្លៀងធ្លាក់ ខណៈប៉ែកខាងជើងអាចរងគ្រោះធ្ងន់ធ្ងរជាងគេ ពោលគឺនឹងមានភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យមពី២០%ទៅ៤០%។

(រូបថត៖ VN Express)

សូមបញ្ជាក់ថា តាំង​ពី​ដើម​ឆ្នាំនេះ​មក សមុទ្រ​ខាង​កើត​ កើតមាន​ខ្យល់​ព្យុះ​ចំនួន​បីរួចទៅហើយ ដែលក្នុងចំណោមនោះ ព្យុះទីហ្វុង យ៉ាកជី មានឥទ្ធិពលខ្លាំងជាងគេ ដោយបោកបក់នៅខេត្ត ក្វាងនិញ។

លើសពីនេះ ឥទ្ធិពលព្យុះ យ៉ាកជី បានសម្លាប់មនុស្សចំនួន២៩២នាក់ និង៦៧នាក់បាត់ខ្លួន ហើយធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ ជន់លិចផ្ទះជាង ៧៣ ០០០ខ្នងនៅភាគខាងជើង ខណៈទីក្រុងហាណូយ ក៏រងគ្រោះធ្ងន់ធ្ងរដែរ។

មិនត្រឹមប៉ុណ្ណឹង ​​ព្យុះនេះ​ ត្រូវគេប៉ាន់ស្មានថា ក៏បង្កការ​ខាត​បង់​ទ្រព្យសម្បត្តិ​រហូតដល់ទៅ ៤០ ទ្រីលាន​ដុង (១.៦ ប៊ីលាន​ដុល្លារ​) ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីហ្វុងយ៉ាកជី បង្កការ​ខាត​បង់​ ១,៦ ប៊ីលាន​ដុល្លារ​នៅ​វៀតណាម និង​អាច​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ប្រទេសនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម