ព័ត៌មានអន្ដរជាតិ
Erdogan ស្តីឲ្យ UN ខ្លាំងៗ និងប្រដូច Netanyahu ទៅ Hitler
នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ក្នុងទីក្រុងញូវយ៉ក ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoğan ស្តីបន្ទោស UN ខ្លាំងៗថា គ្មានលទ្ធភាពអាចទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាបាន ហើយថែមទាំងប្រដូចនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទៅនឹងមេដឹកនាំផ្តាច់ការណាស៊ីលោក Adolf Hitler ទៀតផង។

ក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នាំ២០២៤ លោក Erdogan បានថ្កោលទោសសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដោយនិយាយថា ដូចដែល Hitler ត្រូវបានបញ្ឈប់ដោយមនុស្សជាតិកាលពី៧០ឆ្នាំមុនដែរ, លោក Netanyahu និងបណ្តាញឃាតកម្មរបស់គាត់ ត្រូវតែបញ្ឈប់ដូចគ្នានេះឲ្យបាន។
លើសពីនេះ ប្រធានាធិបតីតួកគីបានចោទលោក Netanyahu ថា កំពុងព្យាយាមទាញតំបន់ទាំងមូលឲ្យធ្លាក់ចូលក្នុងសង្រ្គាម ដើម្បីតែប្រយោជន៍នយោបាយរបស់ខ្លួន។
ក្រៅពីស្តីបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល, លោក Erdogan ក៏បានរិះគន់ចំៗទៅ UN ឲ្យធ្វើកំណែទម្រង់ដើម្បីឲ្យអង្គការនេះកាន់តែមានឥទ្ធិពលនិងប្រសិទ្ធភាពផងដែរ។ លោកបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ ផ្តោតលើផលប្រយោជន៍របស់សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ខ្លួនខ្លាំងពេកហើយ ហើយមិនបានជួយការពារសន្តិភាព និងសន្តិសុខអន្តរជាតិទាល់តែសោះ។

លោក Erdogan សង្កត់ធ្ងន់ថា ងាកទៅមើលប៉ាឡេស្ទីនទៅ មានពលរដ្ឋជាង ៤១ ០០០នាក់ត្រូវសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបើកការវាយលុកថ្ងៃទី៧ខែតុលាឆ្នាំមុន ហើយកុមារជាង ១៧ ០០០នាក់ គឺជាគោលដៅនៃគ្រាប់ផ្លោង គ្រាប់កាំភ្លើងនិងគ្រាប់បែករបស់អ៊ីស្រាអែល។
លោកចោទសួរថា «តើអ្នកនៅរង់ចាំអ្វីទៀត ម្តេចក៏មិនទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅហ្គាហ្សា? ម្តេចមិនបញ្ឈប់អំពើឃោរឃៅនិងព្រៃផ្សៃនេះ?»។
ជាចុងក្រោយ លោក Erdogan បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់គាត់ចំពោះបណ្តឹងរបស់ប្រទេសអាហ្រ្វិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលប្តឹងឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លីបង់ ប្រាប់ថា មានតែអាមេរិកទេទើបអាចពន្លត់ភ្លើងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


