Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបព្យុះផ្គររន្ទះនិងខ្យល់កន្ត្រាក់ ដល់ថ្ងៃព្រហស្បតិ៍

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post, មន្ត្រីថៃបានចេញការព្រមានអំពីព្យុះផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅខេត្តភាគខាងជើង​ ខាងត្បូងនិងកណ្តាលដោយរួមទាំងទីក្រុងបាងកកផងដែរ រហូតដល់ថ្ងៃព្រហស្បតិ៍។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីនាយកដ្ឋានឧតុនិយម, ប្រព័ន្ធវិសម្ពាធពីប្រទេសចិន នឹងមកដល់សមុទ្រចិនខាងត្បូង ហើយឥទ្ធពិលខ្យល់មូសុងនឹងគ្របដណ្តប់លើភាគខាងជើងភាគ ដល់កណ្តាលប្រទេសថៃ។ ដូច្នេះហើយ វានឹងបង្កជាបាតុភូតគ្រោះធម្មជាតិ ដូចជាព្យុះ ផ្គររន្ទះនិងខ្យល់កន្ត្រាក់ វាយប្រហារប្រទេសថៃ ដល់ពាក់កណ្តាលសប្តាហ៍នេះ។

លោក Chaiwat Jultirapong អគ្គនាយកនៃនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃអាទិត្យទី២៩ខែកញ្ញាឆ្នាំ២០២៤ថា លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទនៅតាមបណ្តាខេត្ត ត្រូវត្រៀមលក្ខណៈសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន ហើយព្រមានដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។

(រូបថត៖ Bangkok Post)

សូមបញ្ជាក់ថា ព្យុះថ្មីនេះនឹងវាយប្រហារប្រទេសថៃ ស្របពេលទឹកជំនន់នៅខេត្តភាគច្រើន ទើបតែចាប់ផ្តើមស្រកចុះបានបន្តិចប៉ុណ្ណោះ។

យោងតាមនាយកដ្ឋាន, ចាប់ពីថ្ងៃទី១៦ខែសីហាមក ទឹកជំនន់បានប៉ះពាល់ដល់មនុស្សប្រហែល១៨១ ១០០០គ្រួសារ, សម្លាប់មនុស្ស៤៩នាក់ និង២៨នាក់ទៀត រងរបួសនៅក្នុងខេត្តចំនួន៣៧៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ​​ប្រាប់​ឲ្យ​អ្នក​នៅ​បាងកក និង​ខេត្ត​ចំនួន​១០​ ត្រៀម​ប្រឈម​នឹង​​គ្រោះ​ទឹក​ជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម