ព័ត៌មានអន្ដរជាតិ
ស្ថាប័នជាតិសំខាន់ៗរបស់ថៃសំដែងមរណទុក្ខ
តំណាងស្ថាប័នជាតិសំខាន់ៗរបស់ប្រទេសថៃ បានសំដែងមរណៈដ៏ក្រៀមក្រំចំពោះហេតុការណ៍ឆេះរថយន្តក្រុងដឹកគ្រូនិងសិស្សមតេយ្យនិងបឋមសិក្សាក្នុងការចុះកម្មសិក្សាមួយដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ក្នុងអគ្គិភ័យដ៏សែនរន្ធត់នេះ។

ភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានឆាបឆេះរថយន្តក្រុងនៅលើផ្លូវហាយវេនៅជាយក្រុងបាងកកភាគខាងជើង ខណៈដែលរថយន្តក្រុងនោះបានដឹកកុមារចំនួន៣៨នាក់ ចាប់ពីអាយុមត្តេយ្យដល់ក្មេងវ័យជំទង់ និងគ្រូបង្រៀន៦នាក់កំពុងធ្វើដំណើរទៅសាលារៀន។
តាមរយៈការផ្សាយរបស់សារព័ត៌មានថៃ ស្ថាប័នព្រះបរមរាជវាំង ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នអបរំ សុទ្ធតែបានសំដែងមរណៈទុក្ខដ៏ក្រៀមក្រំក្នុងហេតុការណ៍ឆេះរថយន្តក្រុងនៅថ្ងៃអង្គារទី១ខែតុលា ក្នុងខេត្ត Pathum Thani។
ព្រះអង្គម្ចាស់ក្សត្រី Sirivannavari Nariratana បានបង្ហោះសារក្នុងបណ្តាញសង្គម Instagram ក្នុងន័យថា៖«ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ និងចូលរួមកាន់ទុក្ខសោកនាដកម្មនេះ»។
នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ក្នុងនាមជាម្តាយ ខ្ញុំចង់ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


