ព័ត៌មានអន្ដរជាតិ
ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?
មិនមែនជារឿងចម្លែកឡើយដែលរាល់ឆ្នាំ ពិភពលោកតែងតែរងការវាយប្រហារដោយខ្យល់ព្យុះ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់គឺថា ឆ្នាំនេះ មានព្យុះជាច្រើនហើយសុទ្ធតែខ្លាំងៗទៀត ទើបមានការចោទជាសំណួរថា ហេតុអ្វីឆ្នាំ២០២៤ មានព្យុះសាហាវៗម៉្លេះ?

តាមការបញ្ជាក់ពីអ្នកជំនាញវៀតណាមកាលពីថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤, មូលហេតុធំ២ ដែល២០២៤មានព្យុះសាហាវៗជាងរាល់ឆ្នាំគឺដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីបាតុភូត El Nino ទៅ La Nina បណ្តាលឲ្យសីតុណ្ហភាពមហាសមុទ្រនិងបរិយាកាសកើនឡើង។
ដូចអ្នកដឹងស្រាប់ហើយ ឆ្នាំ២០២៤នេះ ពិភពលោកបានជួបប្រទះព្យុះកាចជាច្រើន ដោយព្យុះនីមួយៗមានល្បឿនខ្យល់មិនក្រោម២០០គីឡូម៉ែត្រក្នុងមួយម៉ោងទេ តួយ៉ាងដូចជាព្យុះទីហ្វុង Yagi នៅសមុទ្រចិនខាងត្បូង, ព្យុះ Gaemi និង Krathon ដែលបោកបក់លើប្រទេសចិន ក៏ដូចជាព្យុះសង្ឃរា Helene និង Milton នៅសហរដ្ឋអាមេរិកជាដើម។

ជុះវិញបញ្ហានេះ លោក Truong Ba Kien នាយករងនៃមជ្ឈមណ្ឌលស្រាវជ្រាវឧតុនិយមនិងអាកាសធាតុ វៀតណាម បានពន្យល់ថា កាលណាសីតុណ្ហភាពកើនឡើងនោះទឹកសមុទ្រកាន់តែក្តៅ ហើយវានឹងជះបញ្ជូនចំហាយទឹកនិងថាមពលកាន់តែច្រើនចូលក្នុងប្រព័ន្ធអាកាសធាតុ ជាហេតុនាំឲ្យកម្លាំងព្យុះកាន់តែខ្លាំង។
ម្យ៉ាងវិញទៀត បើកាលណា សីតុណ្ហភាពជាសកល កើនឡើង១អង្សាសេនោះ កម្លាំងខ្យល់ព្យុះក៏នឹងកើនឡើង ៤០%ដែរ។

និយាយពី El Nino និង La Nina វិញ, កាលណាបាតុភូតនេះផ្លាស់ប្តូរលឿនពេកនៅតំបន់ប៉ាស៊ីហ្វិកកណ្តាល និងខាងកើត វានឹងធ្វើឲ្យមានអតុល្យភាពកម្តៅនិងសំណើមនៃមហាសមុទ្រ ដោយជួយបង្កើនថាមពលសម្រាប់ការកកើតព្យុះត្រូពិកដែលមានឥទ្ធិភពកាចសាហាវ។
សូមបញ្ជាក់ថា ឆ្នាំដែលមានបាតុភូត El Nino ខ្លាំងបំផុតគឺ១៩៩៧ ដោយកាលនោះមានព្យុះចំនួន៣១កកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកពាយព្យ ហើយមកដល់ឆ្នាំ១៩៩៨ បាតុភូត La Nina បានបង្កើតព្យុះកាចចំនួន២៦៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


