ព័ត៌មានអន្ដរជាតិ
ព្យុះ ២ទៀត នឹងវាយប្រហារវៀតណាម ក្នុងខែនេះ
កាលពីថ្ងៃពុធទី២ខែតុលាឆ្នាំ២០២៤ ទីភ្នាក់ងារអាកាសធាតុជាតិវៀតណាម បានចេញការព្រមានអំពីព្យុះចំនួនពីរ ដែលនឹងកកើតក្នុងសមុទ្រចិនខាងត្បូង ហើយមកវាយប្រហារប្រទេស ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល ពេញមួយខែតុលានេះតែម្តង។

ខែនេះ ចំនួនព្យុះនៅសមុទ្រចិនខាងត្បូង និងផលប៉ះពាល់ដែលអាចកើតមានលើដីគោកវៀតណាមគឺខ្ពស់ជាងកម្រិតមធ្យមជាងឆ្នាំមុនៗ។ លើសពីនេះ សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសក្នុងខែតុលានេះ ក៏ខ្ពស់ជាងកម្រិតមធ្យមលើសឆ្នាំមុនៗពី ០.៥ ទៅ ១.០ អង្សាសេផងដែរ។
ទាក់ទិននឹងទឹកភ្លៀងនៅភាគកណ្តាលប្រទេសវៀតណាមវិញ បរិមាណទឹកភ្លៀងសរុបនៅក្នុងតំបន់នេះ អាចខ្ពស់ជាងកម្រិតមធ្យមនៃឆ្នាំមុនពី ១០ទៅ៣០ភាគរយ។ មិនត្រឹមប៉ុណ្ណឹង ទីភ្នាក់ងារឧតុនិយមព្រមានថា ព្យុះផ្គររន្ទះនៅទូទាំងប្រទេស ក៏អាចនាំមកនូវខ្យល់កួច ផ្លេកបន្ទោរ ព្រឹល និងខ្យល់កន្ត្រាក់ខ្លាំងផងដែរ។
កាលពីខែមុន ព្យុះចំនួនពីរបានបោកបក់នៅតំបន់សមុទ្ររួមទាំងព្យុះទីហ្វុង យ៉ាកជី ផងដែរដែលវាយប្រហារខេត្ត Quang Ninh និងទីក្រុង Hai Phong កាលពីថ្ងៃទី ៧ ខែកញ្ញា។ ព្យុះទីហ្វុងនោះ បាននាំមកជាមួយនូវខ្យល់បក់យ៉ាងកាចសាហាវ និងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ជាប្រវត្តិសាស្ត្រ និងបំណាក់ដី ដែលបង្កការបំផ្លិចបំផ្លាញដល់ខេត្តភាគខាងជើង។
គិតត្រឹមថ្ងៃទី២៧ខែកញ្ញា ព្យុះទីហ្វុង គ្រោះទឹកជំនន់ និងបំណាក់ដីជាបន្តបន្ទាប់ បានឆក់យកជីវិតមនុស្សចំនួន៣១៨នាក់ ខណៈ ១ ៩៧៥នាក់ផ្សេងទៀតរងរបួស រីឯ២៦នាក់នៅតែបាត់ខ្លួន។ ទន្ទឹមនោះ ផ្ទះប្រហែល ២៨២ ០០០ខ្នងនិងសាលារៀន ៣ ៧៥៥ខ្នងត្រូវខូចខាត ចំណែកស្រូវចម្ការនិងដំណាំ ព្រមទាំងដើមឈើហូបផ្លែលើផ្ទៃដីប្រមាណ ២៨៥ ០០០ហិកតា ត្រូវទឹកជន់លិចឬបំផ្លិចបំផ្លាញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគកណ្តាលវៀតណាម មានមនុស្សស្លាប់ដោយសារទឹកជំនន់ ខណៈជាង ១ម៉ឺននាក់ ត្រូវជម្លៀស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


