ព័ត៌មានអន្ដរជាតិ
បុរសម្នាក់គប់គ្រាប់បែកផ្សែងច្រើនគ្រាប់ចូលទីស្នាក់ការកណ្តាលគណបក្សកាន់អំណាច
បុរសម្នាក់បានគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ចូលទៅក្នុងទីស្នាក់ការគណបក្សគ្រប់គ្រងរបស់ប្រទេសជប៉ុនក្នុងទីក្រុងតូក្យូ បន្ទាប់មកបានបើកបុករថយន្តចូលទៅក្នុងរបងផ្ទះរបស់នាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ខែតុលានេះ។

បុរសរូបនោះត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណ មានឈ្មោះ លោក Atsunobu Usuda អាយុ៤៩ឆ្នាំត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុដោយចោទប្រកាន់ពីបទរារាំងការបំពេញតួនាទីផ្លូវការ ហើយនិងមានបទចោទប្រកាន់បន្ថែមទៀតនៅពេលក្រោយ។
ទោះបីជាមូលហេតុនៃការវាយប្រហារនេះមិនទាន់ដឹងច្បាស់ក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា លោក Usuda បានត្អូញត្អែរអំពីចំនួនទឹកប្រាក់ដែលតម្រូវឱ្យឈរឈ្មោះក្នុងតំណែងណាមួយក្រោមច្បាប់របស់ជប៉ុន ដែលនេះបង្ហាញថាលោក Usuda មានមហិច្ឆតាក្នុងនយោបាយ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក៏បានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណដែលបាននិយាយថាលោក Usuda បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ ខណៈ Usuda មិនធ្វើអត្ថាធិប្បាយភ្លាមៗទេបន្ទាប់ពីហេតុការណ៍នេះ។

គួរបញ្ជាក់ថាគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងគ្រប់គ្រងរដ្ឋាភិបាល កាន់តែមិនមានការពេញនិយមពីសំណាក់សាធារណជន ដោយសារតែរឿងអាស្រូវលុយដ៏សន្ធឹកសន្ធាប់ពាក់ព័ន្ធនឹងការផ្តល់មូលនិធិគួរឱ្យសង្ស័យ និងការសង្ស័យថាមានការគេចពន្ធ។ ហើយពាក់ព័ន្ធការវាយប្រហារនេះខាងគណបក្សបានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ ដោយបានបង្វែរការសាកសួរទាំងអស់ទៅកាន់ប៉ូលិសវិញ។
នៅក្នុងប្រទេសជប៉ុនការបោះឆ្នោតសម្រាប់សភាជាន់ទាបត្រូវបានកំណត់នៅថ្ងៃទី ២៧ខែតុលា។ អ្នកនយោបាយដែលជាប់គាំងមួយចំនួនបានបាត់បង់ការគាំទ្រជាផ្លូវការរបស់គណបក្សគ្រប់គ្រង ប៉ុន្តែកំពុងឈរឈ្មោះជាឯករាជ្យ។ គណបក្សគ្រប់គ្រងរដ្ឋាភិបាលទើបជ្រើសរើសមេដឹកនាំថ្មីគឺនាយករដ្ឋមន្ត្រី Shigeru Ishiba សង្ឃឹមថានឹងបង្ហាញរូបភាពថ្មី ប៉ុន្តែការស្ទង់មតិបានបង្ហាញថាប្រជាប្រិយភាពរបស់ខ្លួនបានធ្លាក់ចុះ និងមិនច្បាស់ថាតើពួកគេនឹងបាត់បង់ការគ្រប់គ្រងភាគច្រើនលើសភាជាន់ទាបនៅក្នុងការបោះឆ្នោតនាពេលខាងមុខដែរឬទេ។
គួររម្លឹកថាអតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានគេធ្វើឃាតនៅឆ្នាំ ២០២២ ខណៈពេលកំពុងថ្លែងសុន្ទរកថាសម្រាប់បេក្ខជនគណបក្សគ្រប់គ្រងក្នុងអំឡុងពេលបោះឆ្នោតសភា។ ឃាតករបានប្រើកាំភ្លើងច្នៃដោយនិយាយថាគាត់អន់ចិត្តលោក Abe ព្រោះម្តាយគាត់បានផ្តល់ប្រាក់គ្រួសារទាំងអស់ដល់សហព័ន្ធព្រះវិហារ ហើយគាត់បានឃើញលោក Abe មានទំនាក់ទំនងជាមួយនឹងព្រះវិហារនោះ ខណៈទំនាក់ទំនងបែបនេះនៅតែបន្តជាមួយអ្នកនយោបាយគណបក្សគ្រប់គ្រងមួយចំនួន៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


