ព័ត៌មានអន្ដរជាតិ
ទីក្រុងតូក្យូ ចេញមុខជំទាស់ ក្រោយក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើស្ថាប័នជប៉ុនចំនួន ២០
ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងប្រទេសយក្សទាំងពីរនៅអាស៊ី បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសចិន ឱ្យលុបចោលវិញនូវការសម្រេចចិត្តហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវ (ទំនិញដែលអាចប្រើប្រាស់សម្រាប់ស៊ីវិលផង និងយោធាផង) ទៅលើស្ថាប័នរបស់ជប៉ុនចំនួន ២០។

នៅក្នុងចំណោមស្ថាប័នទាំងនោះ មានទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិរបស់ជប៉ុនផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានហៅទង្វើរបស់ទីក្រុងបេកាំងថា «ជារឿងមិនអាចទទួលយកបានទាល់តែសោះ» ហើយជប៉ុន បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់ភាគីចិន ជុំវិញរឿងនេះ។
ចំណែកឯខាងក្រសួងពាណិជ្ជកម្មចិនវិញ បានចេញមុខការពារសកម្មភាពរបស់ខ្លួន ដោយបញ្ជាក់ថា វិធានការនេះ ធ្វើឡើង ដើម្បីការពារសន្តិសុខជាតិ ផលប្រយោជន៍របស់ប្រទេស និងដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធ។ ចិនបានហាមឃាត់មិនឱ្យក្រុមហ៊ុននានា នាំចេញទំនិញប្រើប្រាស់បានពីរផ្លូវទៅឱ្យស្ថាប័នជប៉ុនទាំង២០ នោះឡើយ ហើយក៏មិនអនុញ្ញាតឱ្យអង្គការ ឬបុគ្គលនៅក្រៅប្រទេសផ្ទេរទំនិញប្រភេទនេះ ដែលមានប្រភពដើមពីចិនទៅឱ្យពួកគេដែរ។ ក្រសួងពាណិជ្ជកម្មចិន បានបន្ថែមថា មូលហេតុ គឺដោយសារតែគេមិនអាចផ្ទៀងផ្ទាត់បានថា តើអ្នកប្រើប្រាស់ចុងក្រោយយកទំនិញទាំងនោះទៅធ្វើអ្វីឱ្យប្រាកដ ដូច្នេះហើយរាល់ការនាំចេញណា ដែលពាក់ព័ន្ធនឹងវិស័យយោធា ឬការបង្កើនសមត្ថភាពយោធារបស់ជប៉ុន គឺមិនត្រូវបានអនុញ្ញាតជាដាច់ខាត។
ជុំវិញការរឹតបន្តឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានសង្កត់ធ្ងន់ថា វិធានការរបស់ទីក្រុងបេកាំងគឺ «ត្រឹមត្រូវតាមច្បាប់ និងសមហេតុផលបំផុត» ក្នុងគោលបំណងទប់ស្កាត់មហិច្ឆតាយោធានិយមថ្មីរបស់ជប៉ុន ដោយលោកបានបន្ថែមថា ក្រុមហ៊ុនជប៉ុនណាដែលគោរពច្បាប់ត្រឹមត្រូវ គឺមិនមានអ្វីត្រូវព្រួយបារម្ភឡើយ។ ការប្រកាសបិទខ្ទប់របស់ចិននេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអាជ្ញាធរចិនទើបតែបានឃាត់ខ្លួនជនជាតិជប៉ុនពីរនាក់កាលពីសប្តាហ៍មុន ពីបទសង្ស័យថាបានរត់ពន្ធទំនិញហាមឃាត់។
ទន្ទឹមនឹងការឆ្លើយឆ្លងគ្នាយ៉ាងតានតឹងនេះ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi កាលពីថ្ងៃចន្ទ ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធជំរុញការសាកល្បងរុករករ៉ែកម្រ ក្នុងកម្រិតឧស្សាហកម្ម នៅតំបន់ដែនទឹកប៉ាស៊ីហ្វិករបស់ខ្លួន។ ជប៉ុនមានគម្រោងចាប់ផ្តើមការសាកល្បងប្រមូលកម្ទេចកម្ទីនៅបាតសមុទ្រខ្នាតធំ នៅក្បែរកោះ Minamitorishima បន្ទាប់ពីការសាកល្បងមុនៗទទួលបានជោគជ័យ។ គម្រោងស្វែងរកប្រភពរ៉ែផ្ទាល់ខ្លួននេះ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីរដ្ឋបរទេស ទោះបីជាការចំណាយលើការរុករក និងការដឹកជញ្ជូនពីរន្ធសមុទ្រដ៏ជ្រៅនោះ នៅតែជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ជប៉ុនក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


