ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី៖ ស្ត្រីម្នាក់គៀបជាប់ក្នុងក្រហែងថ្ម៧ម៉ោងដោយសារព្យាយាមទាញយកទូរស័ព្ទធ្លាក់ចូល
ស្ត្រីម្នាក់ដែលព្យាយាមទៅយកទូរស័ព្ទដែលធ្លាក់ចូលនៅចន្លោះផ្ទាំងថ្មធំៗក្នុងតំបន់ជ្រលងភ្នំ Hunter របស់ប្រទេសអូស្ត្រាលីបានជាប់គាំងរយៈពេលប្រាំពីរម៉ោង មុនពេលនាងត្រូវបានជួយសង្គ្រោះកាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី២៣ខែតុលានេះ។

ស្ត្រីរូបនេះ មានអាយុ២៣ បានដើរលេងជាមួយមិត្តភ័ក្តិនៅលើដីឯកជនមួយក្នុងទីក្រុង Laguna ដែលជាទីក្រុងជនបទនៅជ្រលងភ្នំ Hunter ចម្ងាយប្រហែល១២០គីឡូម៉ែត្រពីទីក្រុងស៊ីដនី។
នាងបានធ្លាក់ទូរសព្ទ័ចូលចន្លោះផ្ទាំងថ្មនៅពេលដែលនាងព្យាយាមយកវាមកវិញ នាងបានរអិលចូលទៅក្នុងប្រឡោះប្រវែង៣ម៉ែត្រ រវាងផ្ទាំងថ្មធំពីរ ដែលមានជម្រៅជ្រៅពេក ទើបមិត្តរបស់នាងមិនអាចចូលទៅជួយនាងបាន ទើបមិត្តភក្តិរបស់នាងទាក់ទងក្រុមជំនួយ។ ឈ្មោះរបស់ស្ត្រីរូបនេះមិនត្រូវបានគេបញ្ចេញជាផ្លូវការដោយសេវាជួយសង្គ្រោះទេ ។
អស់រយៈពេលប្រាំពីរម៉ោងបន្ទាប់ ប៉ូលិស រថយន្តសង្គ្រោះ អគ្គីភ័យ និងក្រុមជួយសង្គ្រោះស្ម័គ្រចិត្តបានធ្វើការទាញយកនាងចេញ ក្នុងស្ថានភាពដ៏លំបាកដោយសារតែត្រូវយកថ្មធំៗចេញដោយប្រុងប្រយ័ត្ន។ ដោយអព្ភូតហេតុ នាងបានរួចផុតជីវិតដោយមានតែស្នាមរបួស និងស្នាមជាំបន្តិចបន្តួច។ ស្ត្រីរូបនេះត្រូវបានគេយកទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ ។ ទោះយ៉ាងណាក៏ដោយ ទូរស័ព្ទរបស់នាងនៅតែជាប់នៅចន្លោះថ្ម៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


