Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមាន​អ៊ីរ៉ង់​ថា​នឹង​ជួប​ទុក្ខ​ធ្ងន់ បើ​ហ៊ាន​វាយ​បក​ទៅ​អ៊ីស្រាអែល​វិញ

បានផុស

នៅ

អ៊ីរ៉ង់ នឹង​ជួប​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ ប្រសិន​បើ​ខ្លួន​ហ៊ាន​អនុវត្ត​សកម្មភាព​ឈ្លានពាន​បន្ថែម​ទៀត​ប្រឆាំង​នឹង​អ៊ីស្រាអែល ឬ​បុគ្គលិក​អាមេរិក​នៅ​​តំបន់​មជ្ឈិមបូព៌ា។ នេះ​គឺ​ជា​ការ​ព្រមាន​ចំ​ៗ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។

លោក​ស្រី Linda Thomas-Greenfield (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN បាននិយាយថា៖ «យើងនឹងមិនស្ទាក់ស្ទើរធ្វើសកម្មភាពក្នុងការការពារខ្លួន។ កុំឲ្យមានការភាន់​ច្រឡំ។ សហរដ្ឋអាមេរិកមិនចង់ឃើញការកើនឡើងបន្ថែមទៀតទេ។ យើង​ជឿ​​ថា វា​​គួរ​តែ​ជា​ការ​បញ្ចប់​នៃ​ការ​​បាញ់បោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់»។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ប្រចាំ​ UN លោក Amir Saied Iravani បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន​ថា​បាន​ចូលរួម «សម​គំនិត​គ្នា» តាមរយៈការគាំទ្រផ្នែកយោធាសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន។

លោក​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ថា​ អ៊ីរ៉ង់​តែង​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ការទូត​ជា​មុន​ តែ​​ «ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់រក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតប​​នូវ​ការជ្រើសរើសរបស់ខ្លួនចំពោះទង្វើឈ្លានពាននេះ»។

ចំណែក​ឯ​ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​ប្រចាំ UN លោក Danny Danon បានអំពាវនាវឲ្យ​ក្រុមប្រឹក្សាសន្តិសុខដាក់​ទណ្ឌកម្ម​លើហេដ្ឋារចនាសម្ព័ន្ធយោធា និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និង​ «ចាត់វិធានការចាំបាច់ ដើម្បីការពាររបបដែល​ឆ្កួត​លីលា​​ពីការសម្រេចបាននូវសមត្ថភាពនុយក្លេអ៊ែរ»។

សូម​បញ្ជាក់​ថា ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំគ្នា បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហាររោងចក្រមីស៊ីល និងទីតាំងផ្សេងទៀតក្នុងប្រទេសអ៊ីរ៉ង់​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ។ វា​ជាការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃទី​១ខែតុលា​របស់​អ៊ីរ៉ង់​ទៅលើ​អ៊ីស្រាអែល​ជាមួយនឹង​មី​ស៊ី​ល​​ប៉ាលិស្ទិក​​ប្រមាណ​២០០​គ្រាប់​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម