ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ធ្វើឃាតមេទ័ពលីបង់ និងមន្ត្រីយោធា ២នាក់ទៀត
ប្រទេសអ៊ីស្រាអែល បានបញ្ជាក់ពីការសម្លាប់មេទ័ពលីបង់ Wissam Sabra ព្រមទាំងមន្ត្រីយោធា ២នាក់ផ្សេងទៀត ដែលទង្វើនេះ ធ្វើឲ្យស្ថានភាព ឡើងកម្តៅជាថ្មី។

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អ៊ីស្រាអែល បានបើកការវាយប្រហារអាកាស ដោយកំណត់គោលដៅលើរថយន្តយោធាមួយគ្រឿង កំពុងធ្វើដំណើរតាមដងផ្លូវ តភ្ជាប់ពីតំបន់ Khardali ទៅ Nabatieh នៅភាគខាងត្បូង ប្រទេសលីបង់។
តាមរយៈរូបភាព ដែលចែកចាយលើបណ្តាញសង្គម គេឃើញរថយន្តនោះ ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង និងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
ក្រៅពីឧត្តមសេនីយ៍ត្រី Wissam, អនុសេនីយ៍ឯក Elie Khoury និងមន្ត្រីឈ្មោះ Hussein Abdel Ali Ghazal ក៏បាត់បង់ជីវិត ផងដែរ។

ជុំវិញការធ្វើឃាតនេះ ប្រធានាធិបតីលីបង់ Joseph Aoun បានថ្កោលទោសយ៉ាងខ្លាំងក្លា ដោយហៅថា ជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ ខណៈនាយករដ្ឋមន្ត្រី Nawaf Salam ចាត់ទុកទង្វើនេះថា ជា «បទឧក្រិដ្ឋដ៏សាហាវយង់ឃ្នងបំផុត»។
យ៉ាងណា IDF អះអាងថា ហេតុការណ៍នេះ កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ ព្រោះប្រតិបត្តិការរបស់ខ្លួន គឺកំណត់គោលដៅ តែលើអង្គការភេរវកម្មហេសបូឡា ប៉ុណ្ណោះ មិនមែនកងទ័ពលីបង់ ឡើយ។
យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងសុខាភិបាលលីបង់ ចំនួនមនុស្សស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់ ចាប់តាំងពីថ្ងៃទី០២ ខែមីនាមក បានកើនដល់ ៣ ៥២៦នាក់ហើយ ខណៈ ១០ ៧៣៣ នាក់ទៀត រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


