ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានក្នុងរយៈពេល១៣០ឆ្នាំ! មកដល់ពេលនេះហើយ ភ្នំ Fuji នៅតែគ្មានព្រឹល
មិនធ្លាប់មានសោះឡើយក្នុងរយៈពេល១៣០ឆ្នាំ ដែលមកដល់ចុងខែតុលាទៅហើយ ភ្នំ Fuji ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន នៅតែគ្មានព្រឹល ខណៈក្រុមអ្នកវិទ្យាសាស្រ្តបានចង្អុលរឿងដ៏ចម្លែកនេះ ទៅបម្រែបម្រួលអាកាសធាតុ។
រាល់ឆ្នាំឲ្យតែជិតដល់ខែវិច្ឆិកា ភ្នំកម្ពស់៣ ៧៧៦ម៉ែត្រមួយនេះ មិនដែលថាអត់ព្រឹលនៅកំពូលទេ ហើយគេតែងកត់សម្គាល់ថា ឲ្យតែភ្នំនេះមានព្រឹល នោះគឺរដូវរងាបានចូលមកដល់ហើយ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៨៩៤, ការិយាល័យឧតុនិយមក្នុងស្រុក Kofu របស់ប្រទេសជប៉ុន គឺជាអ្នកប្រកាសដំណឹងឲ្យតែពេលភ្នំនេះមានព្រឹល ប៉ុន្តែក្នុងឆ្នាំ២០២៤ ការិយាល័យនេះ មិនទាន់ចេញសេចក្តីប្រកាសណាមួយឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាអាចមិនមែនជារឿងចម្លែកឡើយចំពោះករណីនេះ ព្រោះថា ពិភពលោកដឹងហើយថា បច្ចុប្បន្នកម្តៅផែនដីកំពុងឡើងខ្លាំង។
យ៉ាងណាមិញ រដូវក្តៅយ៉ាងធ្ងន់ធ្ងរ មិនមែនទើបតែកើតឡើងនោះទេ ជាក់ស្តែងរដូវក្តៅឆ្នាំនេះ បានបំបែកកំណត់ត្រាសីតុណ្ហភាពពិភពលោកពីរឆ្នាំជាប់គ្នា ហើយ២០២៤គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដូវឡើងភ្នំ Fuji ជាផ្លូវការ គឺចាប់ពីដើមខែកក្កដាដល់ដើមខែកញ្ញាដោយមានមនុស្សរាប់ពាន់នាក់ នាំគ្នាឡើងភ្នំ។
យោងតាមតួលេខផ្លូវការ កាលពីឆ្នាំមុន ភ្នំ Fuji បានទាក់ទាញទេសចរចំនួន ២២១ ៣០០នាក់ ឲ្យឡើងលេងកម្សាន្ត ដែលតួលេខនេះ ហក់ឡើងខ្ពស់ជាងឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


