ព័ត៌មានអន្ដរជាតិ
ព្រះនាង Mikasa នៃប្រទេសជប៉ុន សោយទិវង្គតក្នុងព្រះជន្ម ១០១ ព្រះវស្សា
តាមការចុះផ្សាយរបស់ NHK, ព្រះនាង Mikasa នៃប្រទេសជប៉ុន ព្រះនាម Yuriko បានសោយទិវង្គតនៅព្រឹកថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០២៤ ក្នុងព្រះជន្ម ១០១ ព្រះវស្សា។

ព្រះនាងបានព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យ St Luke’s International Hospital ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី៣ខែមីនា បន្ទាប់ពីមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងរលាកសួត។
ដំបូងឡើយ ព្រះនាងទទួលការព្យាបាលនៅក្នុងបន្ទប់ ICU ប៉ុន្តែ១០ថ្ងៃក្រោយក៏ផ្លាស់ទៅបន្ទប់ឯកជនមួយ បន្ទាប់ពីជាសះស្បើយ ហើយអាចធ្វើចលនាបាន រីឯជំងឺរលាកសួតរបស់ព្រះនាងក៏ប្រសើរឡើងដែរ។
ទោះជាយ៉ាងណាក៏ដោយ ព្រះនាងត្រូវបញ្ជូនចូលទៅបន្ទប់ ICU វិញរហូតដល់ដើមខែកញ្ញា លុះមកដល់ថ្ងៃសុក្រសប្តាហ៍មុន ព្រះរាជសុខភាពរបស់ព្រះនាង ស្រាប់តែដុនដាបតែម្តង។
សូមបញ្ជាក់ថា ព្រះនាងបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Mikasa ក្នុងឆ្នាំ១៩៤១ ខណៈព្រះនាង បានឈានចូលព្រះជន្ម១០១ព្រះវស្សានៅថ្ងៃទី៤ ខែមិថុនា៕
អត្តបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


