ព័ត៌មានអន្ដរជាតិ
ចិនដាក់ដំណើរការនាវាចម្បាំងថ្មីទំនើបទម្ងន់៤ម៉ឺនតោនបម្រើវិស័យយោធា
ប្រទេសចិនបានដាក់ឲ្យដំណើរការនាវាចម្បាំងលើផ្ទៃទឹកជំនាន់ក្រោយដំបូងរបស់ខ្លួន ដោយបានបន្ថែមនាវាចម្បាំងទំនើបៗដ៏មានអានុភាពដល់កងទ័ពជើងទឹកដែលកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ ខណៈដែលខ្លួនកំពុងប្រកួតប្រជែងអំណាចយោធាជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី២៨ខែធ្នូនេះ។

កងនាវាចរកងទ័ពរំដោះប្រជាជនចិន (PLAN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំង Type 076 បានចូលទឹកកាលពីថ្ងៃសុក្រក្នុងពិធីបើកសម្ពោធនៅកន្លែងផលិតកប៉ាល់ក្នុងទីក្រុងសៀងហៃ។ ដោយដាក់ឈ្មោះតាមខេត្ត Sichuan ភាគនិរតីនៃប្រទេសចិននាវានេះត្រូវបានសាទរថាជា «ទ្រព្យសម្បត្តិដ៏សំខាន់» សម្រាប់ជំរុញការផ្លាស់ប្តូររបស់កងទ័ពជើងទឹក និងបង្កើនសមត្ថភាពប្រតិបត្តិការរយៈចម្ងាយឆ្ងាយរបស់ខ្លួន។
នាវាទម្ងន់ជាង ៤០០០០ តោន នេះស្ថិតក្នុងចំណោមកនាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោក ។ PLAN បានបន្ថែមថា អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ វាប្រើប្រាស់ប្រព័ន្ធ catapult អេឡិចត្រូម៉ាញេទិក ដែលអនុញ្ញាតឱ្យវាផ្ទុកយន្តហោះដែលមានស្លាបថេរ រួមជាមួយនឹងឧទ្ធម្ភាគចក្រ និងយាន amphibious។
ប្រព័ន្ធ catapult អេឡិចត្រូម៉ាញេទិកនឹងអនុញ្ញាតឱ្យ Type 076 បាញ់បង្ហោះយន្តហោះដែលមានទំហំធំ និងធ្ងន់ជាងវាដោយគ្មានបច្ចេកវិទ្យា ខណៈមានតែនាវាចម្បាំងមួយគ្រឿងទៀតដែលបម្រើការនៅទូទាំងពិភពលោក គឺនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់កងទ័ពជើងទឹកអាមេរិក USS Gerald R Ford ដែលប្រើប្រាស់ប្រព័ន្ធអេឡិចត្រូម៉ាញេទិកនេះ។យ៉ាងណានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ចិន Fujian ដែលស្ថិតក្នុងការសាកល្បងក្នុងសមុទ្រ ហើយមិនទាន់ត្រូវបានគេដាក់ឱ្យដំណើរការនោះក៏មានប្រព័ន្ធអេឡិចត្រូម៉ាញេទិកផងដែរ។
ចំពោះសមត្ថភាពផ្សេងទៀតរបស់ នាវាចម្បាំងType 076 ត្រូវបានគេរំពឹងថានឹងមានការបំពេញបន្ថែមនៃឧទ្ធម្ភាគចក្រ និងយាន amphibious ដែលនឹងមានសមត្ថភាពដាក់ពង្រាយកងទ័ពជើងទឹក ច្រើនជាង ១០០០នាក់។
គួរបញ្ជាក់ថាប្រទេសចិនដែលមានកម្លាំងទ័ពជើងទឹកដ៏ធំបំផុតនៅលើពិភពលោកកំពុងសាងសង់នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងធំៗក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលប្រទេសនេះកំពុងពង្រីកអំណាចឲ្យបានឆ្ងាយពីច្រាំងសមុទ្ររបស់ខ្លួន និងតាមទាន់ឧត្តមភាពយោធារបស់សហរដ្ឋអាមេរិក៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


