ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះ Jeju Air ឆក់យកសមាជិកក្នុងគ្រួសារ ៩ នាក់ បន្សល់ទុកឆ្កែរង់ចាំម្ចាស់មកវិញ
ក្នុងចំណោមអ្នកដំណើរនិងនាវិកសរុប១៨១នាក់ដែនៅលើយន្តហោះ Jeju Air ដែលធ្លាក់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះមានគ្រួសារបុរសចំណាស់ម្នាក់ឈ្មោះ Bae ដោយបានធ្វើដំណើរជុំគ្នាសរុប៩នាក់ ក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងដើម្បីប្រារព្ធខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់គាត់។
យ៉ាងណា សោកនាដកម្មដ៏ក្រៀមក្រំនៃក៏បន្សល់ទុកឆ្កែ Pudding មួយក្បាល ដែលបន្តរង់ចាំម្ចាស់ថានឹងវិលត្រឡប់មកវិញ។ ចាប់តាំងពីថ្ងៃធ្លាក់យន្តហោះនោះមកអ្នករស់នៅភូមិ Yongam តែងតែប្រទះឃើញវាដើរក្បែរផ្ទដែលមិនមានមនុស្សរស់នៅ។ ជារឿយៗវាដើរក្នុងភូមិដោយមិនចេះនឿយហត់ និងសម្លឹងមើលគ្រប់ឡានដែលឆ្លងកាត់ ហាក់ដូចជាកំពុងស្វែងរកគ្រួសារដែលជាម្ចាស់របស់វា។
ថ្វីដ្បិតែអ្នកភូមិខិតខំថែទាំ Pudding ដោយយកវាទៅផ្ទះក៏ដោយតែត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយវាតែងតែវិលត្រឡប់ទៅផ្ទះរបស់វាវិញដើម្បីរង់ចាំទាំងសង្វេគ។
ជាការឆ្លើយតប អង្គការការពារសត្វ CARE បានប្រកាសនៅថ្ងៃទី ៣១ ខែធ្នូ ដោយបានចែករំលែកនៅលើ YouTube CARE ដោយបង្ហាញស្ថានភាពរបស់ Pudding ជាសត្វវង្វេងភូមិដោយគ្មានម្ចាស់ ដូច្នេះវាអាចគ្រោះថ្នាក់ ទើបអង្គការសិទ្ធិសត្វ CARE បានសម្រេចចិត្តជួយសង្គ្រោះឆ្កែមួយក្បាលនេះ។
CARE ក៏បានពន្យល់បន្ថែមថា Pudding រង់ចាំក្រុមគ្រួសារឥតឈប់ឈរ ដោយមើលរថយន្តចូលក្នុងភូមិ។ រហូតទាល់តែរកឃើញអាណាព្យាបាលសមរម្យ CARE នឹងធានាថា Pudding ទទួលបានការថែទាំត្រឹមត្រូវ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


