ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ ប្រកាសថា មានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ
ក្នុងកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានបញ្ជាក់នៅថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥ថា លោកស្រីមានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា លោកស្រី ផែតងតាន មានទ្រព្យសម្បត្តិសរុបចំនួន ១៣,៨ពាន់លានបាត ស្មើនឹងជាង ៤០០លានដុល្លារ ដោយក្នុងនោះមាន ១១ពាន់លានបាតស្ថិតនៅក្នុងការវិនិយោគ និង ១ពាន់លានបាតជាសាច់ប្រាក់ ព្រមទាំងបញ្ញើនៅក្នុងធនាគារ។
ទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ រួមមាននាឡិកាចំនួន ៧៥គ្រឿងដែលមានតម្លៃ ១៦២លានបាត និងកាបូបចំនួន ២១៧កាបូប ដែលមានតម្លៃ ៧៦លានបាត ក៏ដូចជាអចលនទ្រព្យមួយចំនួននៅទីក្រុងឡុងដ៍ និងប្រទេសជប៉ុន។
បើយោងតាមឯកសាររបស់ NACC លោកស្រីក៏បានប្រកាសពីបំណុលជិត ៥ពាន់លានបាតផងដែរ ដែលបានន័យថា ទ្រព្យសម្បត្តិជាក់ស្ដែងរបស់លោកស្រី មានចំនួន ៨,៩ពាន់លានបាត ឬ ២៥៨លានដុល្លារ។
សូមបញ្ជាក់ថា លោកស្រី ផែតងតាន ជាកូនស្រីពៅរបស់មហាសេដ្ឋីទូរគមនាគមន៍ និងជាអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រី បានចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំ២០២៤ ក្នុងនាមជាសមាជិកទីបួននៃត្រកូល ស៊ីណាវ៉ាត្រា ដែលដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ២០ឆ្នាំ។
បើនិយាយពីលោក ថាក់ស៊ីន វិញដែលជាឪពុករបស់នាយករដ្ឋមន្ត្រី លោកគឺជាបុគ្គលដែលមានជាងគេបំផុតលំដាប់ទី១០នៅក្នុងប្រទេសថៃ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ២,១ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្ដី Forbes៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


