ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ីរ៉ង់ ត្រៀមចុះហត្ថលេខាសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»
រុស្ស៊ី និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅថ្ងៃសុក្រទី១៧ខែមករាឆ្នាំ២០២៥នេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរដែលជាប្រទេសរងទណ្ឌកម្មខ្លាំងបំផុតរបស់ពិភពលោក។

សន្ធិសញ្ញានេះ ធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ហើយត្រូវបានធ្វើឡើងត្រឹមតែបីថ្ងៃប៉ុណ្ណោះ មុនពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងផ្លូវការជាប្រធានាធិបតីអាមេរិក និងខណៈដែលទីក្រុងមូស្គូ និងក្រុងតេហេរ៉ង់ស្វែងរកទំនាក់ទំនងរបស់ពួកគេជាផ្លូវការបន្ទាប់ពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅអស់ជាច្រើនឆ្នាំ។
យោងតាមមន្ត្រីអ៊ុយក្រែន និងលោកខាងលិច ប្រទេសអ៊ីរ៉ង់បានផ្គត់ផ្គង់រុស្ស៊ីនូវដ្រូនអត្តឃាត «Shahed» ដែលទីក្រុងមូស្គូបានប្រើនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ បន្ថែមពីនេះ ប្រទេសទាំងពីរបានបង្កើនទំហំពាណិជ្ជកម្មចំពេលមានទណ្ឌកម្មរបស់លោកខាងលិច។
វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃពុធថា សន្ធិសញ្ញាថ្មីនឹងពង្រឹងទំនាក់ទំនង «យោធា-នយោបាយ និងសេដ្ឋកិច្ច» របស់ទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ទីក្រុងតេហេរ៉ង់ បានផ្តល់ព័ត៌មានតិចតួចអំពីសន្ធិសញ្ញានៅថ្ងៃសុក្រនេះ ប៉ុន្តែបានច្រានចោលឃ្លា «ការពារគ្នាទៅវិញទៅមក» ដូចអ្វីដែលបានរួមបញ្ចូលនៅក្នុងសន្ធិសញ្ញារបស់រុស្ស៊ីជាមួយកូរ៉េខាងជើងកាលពីឆ្នាំមុន។
ចំណែកឯរុស្ស៊ីនិយាយថា សន្ធិសញ្ញានាពេលខាងមុខរបស់ខ្លួនជាមួយអ៊ីរ៉ង់ និងសន្ធិសញ្ញាដែលបានចុះហត្ថលេខារួចហើយជាមួយក្រុងព្យុងយ៉ាង គឺ «មិនមានទិសដៅប្រឆាំងនឹងប្រទេសណាមួយឡើយ»៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស