ព័ត៌មានអន្ដរជាតិ
បាងកក ជួបព្យុះខែប្រាំង ចុងសប្តាហ៍នេះ
ប្រទេសថៃ បានចេញការព្រមានឲ្យអ្នកក្រុងបាងកក និងពលរដ្ឋរស់នៅតំបន់ជុំវិញនោះ ប្រុងប្រយ័ត្នព្រោះថា នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍នេះ នឹងមានព្យុះខែប្រាំងមួយរំកិលខ្លួនចូលមកដល់ បង្កឲ្យមានភ្លៀងធ្លាក់ធ្ងន់ធ្ងរនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង។

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមនិងចុះផ្សាយដោយ Bangkok Post កាលពីថ្ងៃពុធទី៥ខែមីនាឆ្នាំ២០២៥, ដំបូងព្យុះនឹងវាយប្រហារតំបន់ភាគខាងជើងនិងកណ្តាលសិន រួចដល់ចុងសប្តាហ៍ទើបធ្វើដំណើរទៅវាយប្រហារទីក្រុងបាងកក រួមទាំងខេត្ត Prachuap Khiri Khan និង Chumphon ជាដើម។
អាស្រ័យហេតុនេះ ទើបនាយកដ្ឋាន ចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ជាពិសេសត្រូវប្រយ័ត្នចំពោះករណីដែលអាចមានការបាក់ដើមឈើសង្កត់លើ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនាដល់ឧសភា គឺជាពេលដែលប្រទេសថៃ ជួបប្រទះរលកកម្តៅខ្លាំងបំផុត ហើយរុញសីតុណ្ហភាពឲ្យឡើងខ្ពស់និងមានសំណើម។
លក្ខខណ្ឌទាំងនេះ អាចបង្កើតឲ្យមានព្យុះផ្គររន្ទះ បង្កជាជំនន់ទឹកភ្លៀង រំខានដល់ការធ្វើចរាចរណ៍ និងបង្កការរអាក់រអួលដល់ចរន្តអគ្គិសនី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះមួយទៀត ចូលដល់ប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


