ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់យល់ព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទាល់តែអាមេរិកឈប់ធ្វើរឿងមួយនេះសិន
អ៊ីរ៉ង់ បានបង្ហាញការត្រៀមខ្លួនក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយសហរដ្ឋអាមេរិក តែតម្រូវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគំរាមកំហែងខាងយោធារបស់ខ្លួនជាមុនសិន។

យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី៩ខែមេសានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានប្រកាសផែនការសម្រាប់ការចរចាដោយប្រយោលជាមួយបេសកជនអាមេរិកលោក Steve Witkoff នៅក្នុងប្រទេសអូម៉ង់ ដោយសង្កត់ធ្ងន់ថា កិច្ចពិភាក្សាទាំងនេះនឹងត្រូវបានសម្របសម្រួលតាមរយៈអន្តរការី ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ អះអាងពីការពិភាក្សាដោយផ្ទាល់ក៏ដោយ។
លោក Araghchi បាននិយាយថា ប្រធានាធិបតីអាមេរិកត្រូវតែធានាថាគ្មានការគាបសង្កត់ខាងយោធា ដោយបញ្ជាក់ច្បាស់ៗថា អ៊ីរ៉ង់នឹងមិនទទួលយកការបង្ខិតបង្ខំជាដាច់ខាត។
មន្ត្រីអ៊ីរ៉ង់បានសម្តែងការសង្ស័យទាក់ទងនឹងចេតនារបស់អាមេរិក និងព្រួយបារម្ភថា អាមេរិកមានបំណងកាត់បន្ថយឥទ្ធិពលក្នុងតំបន់របស់អ៊ីរ៉ង់។ ពួកគេក៏បានព្រមានប្រទេសជិតខាងប្រឆាំងនឹងការសម្របសម្រួលសកម្មភាពយោធាដ៏មានសក្ដានុពលរបស់អាមេរិកផងដែរ ដូចជា អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយលើកឡើងថា ការគាំទ្រណាមួយសម្រាប់ការវាយប្រហារយោធាអាមេរិកលើអ៊ីរ៉ង់ រួមទាំងការអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេ នឹងត្រូវបានចាត់ទុកថាជាអំពើអរិភាព ហើយនឹងត្រូវរងការសងសឹកយ៉ាងធ្ងន់ធ្ងរពីទីក្រុងតេហេរ៉ង់។

សហរដ្ឋអាមេរិកបានកំណត់ពេលវេលារយៈពេលពីរខែសម្រាប់ការចរចារទាំងនេះ ដោយលោក ត្រាំ បានគំរាមកំហែងខ្លាំងៗដាក់អ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងធ្វើឡើងមិនបានសម្រេច។ អ៊ីរ៉ង់បានច្រានចោលការគំរាមកំហែងទាំងនេះថាជា «យុទ្ធសាស្ត្រសម្លុត» ដោយអះអាងថា វិធីសាស្ត្របែបនេះនឹងមិនផ្តល់លទ្ធផលវិជ្ជមានឡើយ។
កន្លងមក អ៊ីរ៉ង់ទទូចថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនមានលក្ខណៈសន្តិភាពទាំងស្រុង ហើយខ្លួននឹងមិនស្វែងរកការអភិវឌ្ឍ ឬទទួលបានអាវុធនុយក្លេអ៊ែរទេ។
សូមរឭកថា អាមេរិក និងអ៊ីរ៉ង់ធ្លាប់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិកាលពីឆ្នាំ២០១៥អំឡុងពេលលោក Barack Obama ធ្វើជាប្រធានាធិបតីអាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ យ៉ាងណា ក្រោយជាប់ឆ្នោតអាណត្តិដំបូង លោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងវិញក្នុងឆ្នាំ២០១៨។
ចាប់តាំងពីពេលនោះមក ក្រុងតេហេរ៉ង់ក៏បានឈប់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕

ដោយយ៖ ឈាង
ចុចអាន៖ ត្រាំ៖ អាមេរិកនឹងរៀបចំប្រជុំជាមួយអ៊ីរ៉ង់សប្ដាហ៍នេះ ហើយបើបរាជ័យ អ៊ីរ៉ង់នឹងជួបគ្រោះធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


