ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ដាច់អហង្ការមិនរុះរើកម្មវិធីនុយក្លេអ៊ែរនៅក្នុងកិច្ចប្រជុំលើកទីបួនជាមួយអាមេរិក
នៅក្នុងការចរចានុយក្លេអ៊ែរលើកទីបួនដែលធ្វើឡើងនៅទីក្រុង Muscat ប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យទី១១ឧសភា២០២៥ អ៊ីរ៉ង់បាននិយាយថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិកគឺកាន់តែចាក់ជ្រៅចូលទៅក្នុងបញ្ហាខ្លាំងជាងមុន ខណៈខ្លួនបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរុះរើកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចាត់ទុកសំណើរបស់អាមេរិកថា«មិនអាចទទួលយកបាន» ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ទីក្រុងតេហេរ៉ង់ក្នុងការរក្សាសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចពិភាក្សាដែលសម្របសម្រួលដោយអូម៉ង់ មានរយៈពេលប្រហែល៣ម៉ោង ហើយត្រូវបានពិពណ៌នាដោយភាគីទាំងពីរថា «ពិបាក ប៉ុន្តែមានលក្ខណៈស្ថាបនា» ហើយពួកគេបានយល់ព្រមបន្តការពិភាក្សាថែមទៀត។ គណៈប្រតិភូអាមេរិកដឹកនាំដោយប្រេសិតពិសេសលោក Steve Witkoff បានទទូចលើការបញ្ឈប់ទាំងស្រុងចំពោះការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរសំខាន់ៗ តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងស៊ីវិលឡើយ។
អ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ភាពសុទ្ធ ៦០% លើសពីកម្រិតកំណត់ ៣,៦៧% ដែលធ្លាប់ចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA)។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានព្រមានថា អ៊ីរ៉ង់អាចឈានទៅដល់ការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមយ៉ាងលឿនដល់កម្រិត ៩០% ដែលជាកម្រិតអាចផលិតអាវុធប្រល័យលោកបាន។
សូមរឭកថា អាមេរិក និងអ៊ីរ៉ង់ធ្លាប់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិកាលពីឆ្នាំ២០១៥អំឡុងពេលលោក Barack Obama ធ្វើជាប្រធានាធិបតីអាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប៉ុន្តែលោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨ ដោយហៅវាថាជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន»។
លុះដល់អាណត្តិរបស់លោក ចូ បៃដិន អ៊ីរ៉ង់និងអាមេរិកបានធ្វើការចរចាដោយប្រយោលនៅទីក្រុងវីយែនប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២១ ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ យ៉ាងណាមិញ កិច្ចពិភាក្សានោះ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់អះអាងពីសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន មុនការចរចាជាថ្មីជាមួយអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


