ព័ត៌មានអន្ដរជាតិ
ខេត្តថៃរងគ្រោះជំនន់ទឹកភ្លៀងជាបន្តបន្ទាប់
យោងតាមការចេញផ្សាយររបស់សារព័ត៌មាន The Nation ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បានបណ្តាលឱ្យមានទឹកជំនន់រាលដាលនៅក្នុងតំបន់ឧស្សាហកម្ម Bang Phli ក្នុងខេត្ត Samut Prakan នៅពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជនតាមដងផ្លូវ។

យោងតាមទំព័រហ្វេសប៊ុករបស់ស្រុក Khao San Muang Prakan v2 តំបន់ជាច្រើនបានជួបប្រទះនឹងបញ្ហាជំនន់ទឹកភ្លៀងនេះ។ លើសពីនេះទឹកជំនន់បានបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយរថយន្តធុនតូចពិបាកឆ្លងកាត់ផ្លូវលិចទឹក។ អ្នកបើកបរមួយចំនួនត្រូវបានបង្ខំឱ្យបោះបង់ចោលរថយន្តរបស់ពួកគេបោលបណ្ដោះអាសន្ន ហើយរថយន្តជាច្រើនត្រូវបានគេរាយការណ៍ថាបានជាប់គាំងនៅក្នុងទឹកជំនន់។
អាជ្ញាធរថៃរួមនឹងក្រុមគ្រប់គ្រងតំបន់ឧស្សាហកម្ម Bang Phli បានចល័តក្រុមសង្គ្រោះបន្ទាន់ដើម្បីរំដោះទឹក និងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយប្រជាពលរដ្ឋ និងកម្មករ ត្រូវបានណែនាំឲ្យជៀសវាងតំបន់រងគ្រោះ រហូតដល់ទឹកជំនន់បានស្រកចុះ។
ទោះបីជាមានការរអាក់រអួលក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតរចនាសម្ព័ន្ធ ឬការរំខានដល់ប្រតិបត្តិការរបស់រោងចក្រនៅក្នុងតំបន់នេះនោះទេ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះកត់សម្គាល់ឃើញថាខេត្តថៃមួយចំនួនរួមទាំងទីក្រុងបាងកកបានទទួលរងនូវគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់នារដូវវស្សានេះ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


