ព័ត៌មានអន្ដរជាតិ
ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ
នាយកដ្ឋានឧតុនិយមនៃប្រទេសថៃ បានចេញការព្រមានឲ្យខេត្តចំនួន៣៩ប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់និងបំណាក់ដី ជាពិសេសអ្នករស់នៅតាមដងទន្លេនិងតំបន់ភ្នំ នៅចុងសប្តាហ៍នេះ។

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃសៅរ៍ទី៣១ខែឧសភាឆ្នាំ២០២៥, គ្រោះធម្មជាតិនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់កោះហៃណាន ជះឥទ្ធិពលមកលើប្រទេសថៃ បង្កជាភ្លៀងធ្លាក់ខ្លាំង។
ក្រៅពីជំនន់រហ័សនិងបំណាក់ដីហើយនោះ នាយកដ្ឋានឧតុនិយម ក៏ប្រកាសដែរថា រលកទឹកសមុទ្រAndaman នឹងមានកម្ពស់ដល់ទី១-២ម៉ែត្រ ដូច្នេះអ្នករស់នៅតាមឆ្នេរត្រូវប្រយ័ត្ន កុំចេញទូកផ្តេសផ្តាស ឬត្រូវស្តាប់ការជូនដំណឹងអំពីអាកាសធាតុ មុននឹងចេញសមុទ្រ។

ការព្រមាននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលក្រុងបាងកកកំពុងចាត់វិធានការដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈទឹកទន្លេ ចៅប្រាយ៉ា កំពុងហក់ឡើងខ្លាំង។
រដ្ឋបាលក្រុងបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងឡាយត្រូវត្រៀមវិធានការទប់ទល់ ក៏ដូចជាចុះទៅពិនិត្យជញ្ជាំងការពារទឹកជំនន់និងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមដងទន្លេចៅប្រាយ៉ា ព្រមទាំងតាមប្រឡាយKhlong Bangkok Noi, Khlong Mahasawt និង Khlong Phrakhanong ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកក ប្រឈមគ្រោះទឹកជំនន់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


