ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ចប់សមយុទ្ធនៅហ្វីលីពីន តែអត់ទាន់យកប្រព័ន្ធមីស៊ីលទៅវិញ
យោងតាមការចុះផ្សាយកាលពីថ្ងៃទី១១ខែមិថុនារបស់ Japan Times ទោះសមយុទ្ធយោធារួម Balikatan ប្រចាំឆ្នាំរវាងកងកម្លាំងអាមេរិក និងហ្វីលីពីនបានបញ្ចប់ជាផ្លូវការទៅហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រព័ន្ធការពារមីស៊ីលប្រឆាំងនឹងនាវារបស់ក្រុងវ៉ាស៊ីនតោននៅតែបន្តដាក់ពង្រាយនៅលើទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួនលើសពីការគ្រោងទុក។

សមយុទ្ធ «Balikatan 2025» មានទាហានចូលរួមប្រហែល ១៤ ០០០នាក់មកពីអាមេរិក និងហ្វីលីពីន ព្រមទាំងអ្នកសង្កេតការណ៍ពីអូស្ត្រាលី និងជប៉ុន។ សកម្មភាពរួមមាន សមយុទ្ធបាញ់គ្រាប់ពិត ការការពារយន្តហោះគ្មានមនុស្សបើក និងប្រតិបត្តិការផ្លូវអាកាស-ដែនសមុទ្ររួមគ្នានៅខេត្ត Zambales និងក្នុងដែនទឹកភាគខាងជើងក្បែរកោះតៃវ៉ាន់។
ជាការកត់សម្គាល់ សមយុទ្ធនេះ មានការដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាតាមឆ្នេរសមុទ្រ NMESIS ជាលើកដំបូងដែលមិនធ្លាប់មាន នៅលើកោះ Batan ដោយបង្កើនសមត្ថភាពវាយប្រហារដែនសមុទ្ររយៈចម្ងាយឆ្ងាយ។
មន្ត្រីការពារជាតិអាមេរិក និងហ្វីលីពីន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល NMESIS នឹងស្ថិតនៅទីតាំងដដែល ទោះសមយុទ្ធបានបញ្ចប់។ អ្នករៀបចំផែនការយោធាចាត់ទុកប្រព័ន្ធនេះថាជាការរារាំងដ៏សំខាន់ ដែលមានសមត្ថភាពបាញ់មីស៊ីលបានចម្ងាយជាង ១៨០គីឡូម៉ែត្រឯណោះ។
អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនលោក John Percie Alcos បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធមីស៊ីលប្រឆាំងនាវាចល័តទំនើបរបស់អាមេរិក «នៅតែស្ថិតក្នុងប្រទេស ហើយវានឹងបន្តប្រើប្រាស់ដោយកងម៉ារីនហ្វីលីពីនសម្រាប់គោលបំណងហ្វឹកហាត់»។
សូមបញ្ជាក់ថា កន្លងមក ប្រទេសចិនបានរិះគន់ម្តងហើយម្តងទៀតចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់អាមេរិកនៅក្បែរកោះតៃវ៉ាន់ ដោយទុកថាវាជាការគ្មានទំនួលខុសត្រូវ និងព្រមានថា ប្រព័ន្ធមីស៊ីលទាំងនោះបង្កើនភាពតានតឹង និងអស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


