ព័ត៌មានអន្ដរជាតិ
WHO ថា ជំងឺកូវីដបំប្លែងខ្លួនថ្មីកាន់តែសាហាវ និងកើតមានច្រើនឡើងៗ ហើយកំពុងបន្តរាលដាលពេញពិភពលោក
អង្គការសុខភាពពិភពលោក (WHO) និយាយថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីនៅតែបន្តរាលដាលពាសពេញពិភពលោក ។
ស្ថាប័នសុខាភិបាលអន្តរជាតិបានហៅវីរុស ៣ ប្រភេទដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស បន្ទាប់មកនៅអាហ្រ្វិកខាងត្បូង និងប្រេស៊ីល ថាជា “វ៉ារ្យង់នៃការព្រួយបារម្ភ” ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ WHO បាននិយាយថា វ៉ារ្យ៉ង់ចក្រភពអង់គ្លេសឥឡូវនេះបានរីករាលដាលដល់ប្រទេស និងដែនដីចំនួន ១៣០ ពោលកើនឡើងបន្ថែមចំនួន ៥ ។
វ៉ារ្យ៉ង់អាហ្រ្វិកខាងត្បូងត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងតំបន់ចំនួន ៨០ កើនឡើងបន្ថែមចំនួន ៥ ផងដែរ ហើយវ៉ារ្យង់ប្រេស៊ីលមានចំនួន ៤៥ កើនឡើងបន្ថែមចំនួន ៤ ។

ទីភ្នាក់ងារនេះកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ខណៈការផ្លាស់ប្តូរហ្សែនរបស់វ៉ារ្យង់ទាំងនេះអាចជះឥទ្ធិពលដល់ភាពស៊ាំរបស់មនុស្ស ហើយវីរុសអាចឆ្លងកាន់តែខ្លាំងឡើងៗ ។
ទន្ទឹមនោះ WHO បានហៅវ៉ារ្យ៉ង់ ៦ ផ្សេងទៀតថាជាការប៉ះពាល់ ។ ពួកគេរាប់បញ្ចូលទាំងវ៉ារ្យង់ដែលត្រូវបានរកឃើញនៅហ្វីលីពីន និងជប៉ុនក្នុងខែកុម្ភៈ និងមួយទៀតត្រូវបានរកឃើញនៅប្រទេសបារាំងក្នុងខែមករា ។

បន្ថែមពីនេះចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅតែបន្តកើនឡើងជាលំដាប់លើពិភពលោក ខណៈប្រទេសដែលមានចំនួនឆ្លងសរុបខ្ពស់បំផុតគឺសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា បារាំង និងប៉ូឡូញ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២៩,៤៦២,៧៥៧ ករណី និងមានអ្នកស្លាប់សរុប ២,៨២៨,០៣៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO ថា ប្រភពដើមជំងឺកូវីដទំនងកើតក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅអាស៊ីអាគ្នេយ៍ មិនមែននៅចិនឡើយ
ចុចអាន ៖ មេ WHO ឲ្យប្រទេសអ្នកមានទទួលខុសត្រូវផ្ទាល់ចំពោះការស្លាប់ដោយសារកូវីដនៅប្រទេសផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


