ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន ចូលខ្លួនថ្ងៃទីពីរនៃការកាត់ក្ដីទោសប្រមាថព្រះមហាក្សត្រក្នុងទីក្រុងបាងកក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០២ ខែកក្កដានេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក សម្រាប់ថ្ងៃទីពីរនៃសវនាការរឿងក្ដីប្រមាថព្រះមហាក្សត្រ និងច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ។

ការចោទប្រកាន់លោក ថាក់ស៊ីន កើតចេញពីបទសម្ភាសន៍កាលពីឆ្នាំ២០១៥ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។ កាលណោះ លោក ថាក់ស៊ីន ត្រូវបានចោទថាបានធ្វើសុន្ទរកថាប្រមាថរបបរាជានិយម។ លោកក៏ប្រឈមមុខនឹងការចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ២០០៧ផងដែរ។ លោក ថាក់ស៊ីន បានបដិសេធរាល់ការចោទប្រកាន់ ហើយបច្ចុប្បន្នកំពុងនៅក្រៅឃុំ។
មេធាវីរបស់លោកគឺលោក Winyat Chartmontree បានបញ្ជាក់ថា សាក្សីតំណាងអយ្យការចំនួនបួននាក់ត្រូវបានគ្រោងទុកសម្រាប់បំភ្លឺក្ដី ប៉ុន្តែមិនបានបញ្ចេញឈ្មោះរបស់ពួកគេទេ។ សាក្សីរំពឹងថានឹងផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ។ លោក Winyat បានបន្ថែមថា លោក ថាក់ស៊ីន នឹងបន្តចូលរួមគ្រប់សវនាការទាំងអស់រហូតដល់ករណីនេះបិទបញ្ចប់។

អ្នកគាំទ្រ រួមទាំងអតីតនាយករដ្ឋមន្ត្រីលោក Somchai Wongsawat និងកូនស្រីលោក ថាក់ ស៊ីន គឺលោកស្រី Pintongta ក៏មានវត្តមាននៅក្នុងតុលាការផងដែរ។ អតីតនាយករដ្ឋមន្ត្រី Somchai Wongsawat បានសម្តែងការគាំទ្រចំពោះការរក្សាភាពស្ងប់ស្ងាត់របស់លោក ថាក់ស៊ីន។ លោក Somchai ក៏បានធ្វើអត្ថាធិប្បាយលើការព្យួរទោសរបស់តុលាការធម្មនុញ្ញនាពេលថ្មីៗនេះរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដោយសរសើរលោកស្រីចំពោះការបម្រើប្រទេសដោយការយកចិត្តទុកដាក់ និងជំរុញឱ្យមានការគោរពចំពោះសេចក្តីសម្រេចរបស់តុលាការ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


