ព័ត៌មានអន្ដរជាតិ
ត្រឹមមួយខែ ពលរដ្ឋប៉ាឡេស្ទីនជិត ៦០០នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ ពេលកំពុងចាំយកជំនួយ
ត្រឹមរយៈពេលមួយខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី២៧ខែឧសភាមក មានពលរដ្ឋប៉ាឡេស្ទីនដល់ទៅជិត ៦០០នាក់ ត្រូវស្លាប់ក្រោមដៃកងកម្លាំង IDF របស់អ៊ីស្រាអែល ពេលពួកគេកំពុងរង់ចាំយកជំនួយនៅទីតាំងចែករបស់អង្គការមនុស្សធម៌ ក្នុងតំបន់ហ្គាហ្សា។

តាមសេចក្តីរាយការណ៍របស់ Al Jazeera ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលប្រចាំតំបន់ហ្គាហ្សា, ពលរដ្ឋប៉ាឡេស្ទីនចំនួន ៥៨៣នាក់ត្រូវបានសម្លាប់និង ៤ ១៨៦នាក់រងរបួស ពេលរង់ចាំយកជំនួយនៅកន្លែងចែក ដែលគ្រប់គ្រងដោយអង្គការមនុស្សធម៌ GHF ក្រោមការឧបត្ថម្ភដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
ទន្ទឹមនោះ ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (NRC) និងសារព័ត៌មាន AP ក៏ចេញតួលេខដូចគ្នានេះដែរ ហើយលើកឡើងថា អ៊ីស្រាអែល បានសម្លាប់អ្នករង់ចាំយកជំនួយសឹងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះមានមនុស្សស្លាប់តិច និងថ្ងៃខ្លះស្លាប់ច្រើនប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ទាហានអ៊ីស្រាអែលនិយាយថា កងទ័ពទទួលបញ្ជាឲ្យបាញ់ទៅលើហ្វូងមនុស្ស និងប្រើធម៌ក្តៅលើជនទាំងឡាយដែលមិនស្តាប់ការព្រមាន ឬបង្កការគំរាមកំហែង។
សូមជម្រាបថា GHF បានរៀបចំទីតាំងធំៗដើម្បីចែកជំនួយត្រឹមតែ៤កន្លែងប៉ុណ្ណោះ ពោលគឺ៣កន្លែងនៅភាគខាងត្បូង និង១កន្លែងនៅកណ្តាលតំបន់ហ្គាហ្សា។ នៅភាគខាងជើងគឺមិនមានទេ ព្រោះស្ថានភាពនៅទីនោះគ្រោះថ្នាក់ខ្លាំង។

យោធាអ៊ីស្រាអែលបង្កើនយុទ្ធនាការកាន់តែខ្លាំងឡើងៗ ដោយបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាសឹងរាបដូចកន្ទេល ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅខែតុលាឆ្នាំ២០២៣។
យោងតាមអាជ្ញាធរប៉ាឡេស្ទីន មនុស្សជាង ៥៦ ០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីផ្ទុះជម្លោះ។ ការវាយប្រហារជាច្រើន កើតឡើងនៅតំបន់ជនស៊ីវិល ដោយបង្កើនក្តីបារម្ភជាអន្តរជាតិលើការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ NGO ជាង១៧០ ថ្កោលទោសប្រព័ន្ធជំនួយនៅហ្គាហ្សា GHF ថាជា«យន្តការជំនួយដ៏មរណៈ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


