ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីស្រាអែល ប្រកាសថា នឹងឈរជើង កាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល
ទោះអាមេរិក-អ៊ីរ៉ង់ សុខចិត្តថយម្នាក់មួយជំហាន ងាកទៅរកសន្តិភាព ពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលអូសបន្លាយពេលអស់ប៉ុន្មានខែមកនេះ ក៏ដោយ ប៉ុន្តែសល់តែអ៊ីស្រាអែលប៉ុណ្ណោះ ដែលនៅតែគឃ្លើន មិនព្រមបោះបង់មហិច្ចតាឈ្លានពានទឹកដីប្រទេសដទៃ ទាំងឥតខ្វល់ ទោះមានការព្រមានពីទីក្រុងវ៉ាស៊ីនតោន ហើយមកទល់ពេលនេះ ថែមទាំងប្រកាសទៀតថា ខ្លួននឹងកាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល។

ពាក្យសម្តីនេះគឺចេញពីមាត់ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz ដែលអះអាងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ និងផ្សាយដោយ RT ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តឈរជើងដោយគ្មានកំណត់ពេល នៅក្នុង «តំបន់សន្តិសុខ»។ មិនឲ្យប្រវត្តិសាស្រ្តច្រំដែលឡើយ! កងទ័ព នឹងមិនដកចេញពីដែនដីទ្រនាប់ ដែលត្រូវបានសម្អាត និងដណ្តើមបាននោះ ទៀតទេ។
លោកនិយាយថា នៅលីបង់! ទោះបីជាថ្មីៗនេះ រដ្ឋាភិបាលទីក្រុងបេរូត បានចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាព ដែលរៀបរៀងដោយសហរដ្ឋអាមេរិក ក្នុងបំណងឲ្យក្រុមហេសបូឡា ទម្លាក់អាវុធចុះក៏ដោយ ក៏អ៊ីស្រាអែល នៅតែរក្សាជំហរថា កងទ័ពរបស់ខ្លួន នឹងមិនដកចេញពីភាគខាងត្បូងប្រទេសលីបង់ឡើយ។ កងទ័ព នឹងបន្តកាន់កាប់ទីតាំង នៅតាមចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ដែលលាតសន្ធឹងរហូតដល់ទន្លេ Litani លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធអស់ទាំងស្រុង។

នៅស៊ីរី! បន្ទាប់ពីការដួលរលំនៃរបបលោក Bashar al-Assad អ៊ីស្រាអែល បានដណ្តើមយកដែនដីទ្រនាប់តាមព្រំដែន រួមទាំងភ្នំ Hermon ផងដែរ។ កងកម្លាំង IDF មានបំណងគ្រប់គ្រងតំបន់គ្មានយោធាទាំងនេះជាអចិន្ត្រៃយ៍ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធអរិភាព ឬក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មិនឲ្យបង្កើតមូលដ្ឋានទ័ព នៅជិតតំបន់ Golan Heights បាន។
ចំណែកនៅហ្គាហ្សា, វត្តមានយោធា បានកែប្រែដែនដីប្រហែល ៣០% ឲ្យទៅជាតំបន់ទ្រនាប់សន្តិសុខអចិន្ត្រៃយ៍។ លោក Katz ឲ្យសញ្ញាថា IDF នឹងបន្តរក្សាការគ្រប់គ្រងដែនដីនេះ ដរាបណាក្រុមហាម៉ាស នៅតែមិនព្រមចុះចាញ់ និងមិនព្រមដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់។

មុននេះផងដែរ មានរបាយការណ៍ថា អ៊ីស្រាអែល បានចំណាយលុយអស់ជិត ២០៥ពាន់លានដុល្លារហើយ សម្រាប់សង្គ្រាមនៅហ្គាហ្សា លីបង់ ស៊ីរី និងអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។
ការចំណាយលើវិស័យការពារជាតិមានចំនួនជិត ៧១.២ ប៊ីលានដុល្លារនៃចំនួនសរុប ខណៈការទូទាត់សំណងបានឈានដល់ ៩.៦ប៊ីលានដុល្លារ ការចំណាយផ្សេងៗរបស់ជនស៊ីវិលមានចំនួន ១៦.៧ប៊ីលានដុល្លារ និងការចំណាយលើការប្រាក់ដែលទាក់ទងនឹងបំណុលសាធារណៈកាន់តែខ្ពស់ ចំនួន ៥.៥ប៊ីលានដុល្លារ។
ក្នុងនោះ ការចំណាយលើយោធា គឺអស់ច្រើនជាងគេ ពោលគឺប្រហែល ៧១.២ ពាន់លានដុល្លារ ដែលចាយសម្រាប់ប្រតិបត្តិការយោធា និងការចល័តទ័ពបម្រុង៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


