ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៨ករណីទៀត
នៅថ្ងៃសុក្រនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៥៨ករណី ខណៈក្នុងនោះមាន១៣នាក់ជាករណីនាំចូល។
បាងកកមាន២០ករណី, Samut Sakhon ១៤ករណី, Samut Prakan ៥ករណី, Nonthaburi ៣ករណី, Tak ២ករណី និង Loei ១ករណី។
ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៥ករណី ដែលក្នុងនោះមាន២ករណីនៅបាងកក និង៣ករណីនៅ Samut Sakhon។
ចំពោះករណីនាំចូលទាំង១៣ករណីរួមមាន ជនជាតិថៃនិងជនបរទេសមកពីសហរដ្ឋអាមេរិកចំនួន៧នាក់, ឥណ្ឌា២នាក់ និងម្នាក់ៗមកពី ហ្វាំងឡង់, អារ៉ាប់រួម, បែលហ្ស៊ិក និងម៉ាដាហ្គាស្កា។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៥៨នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃសុក្រនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៩៤៧ករណី។ មនុស្សចំនួន ២៧,៦០៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ជនជាតិថៃ ១០នាក់ រកឃើញឆ្លងកូវីដបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ពេលវិលចូលប្រទេសវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


