Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិថៃ ១០នាក់ រកឃើញឆ្លងកូវីដបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ពេលវិលចូលប្រទេសវិញ

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បាននិយាយនៅថ្ងៃសុក្រនេះថា ជនជាតិថៃចំនួន១០នាក់ដែលធ្វើដំណើរចូលប្រទេសវិញ ត្រូវបានគេរកឃើញថា ឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនអាហ្វ្រិកខាងត្បូង។

This image has an empty alt attribute; its file name is image_2021-04-02_13-43-50.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ CCSA លោក Taweesin Visanuyothin បាននិយាយថា អ្នកជំងឺទាំងនេះ បានវិលត្រឡប់មកពីប្រទេសតង់សានី ម៉ូសំប៊ិកនិងអារ៉ាប់រួម ហើយភាគច្រើនជាបុរសដែលមានអាយុចន្លោះពី២៣ដល់៦៦ឆ្នាំ។

This image has an empty alt attribute; its file name is 3894375-1024x683.jpg

លោកក៏បាននិយាយផងដែរថា អ្នកជំងឺពាក់កណ្តាលគឺមិនបង្ហាញរោគសញ្ញាទេ ហើយពាក់កណ្តាលទៀតមានអាការក្អកស្លេស្ម គ្រុនក្តៅនិងឡើងកន្ទួល។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ថាតើអ្នកជំងឺទាំងនេះ មកដល់ប្រទេសថៃពេលណានោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ គ្រាប់បែកដៃនិងគ្រាប់កាំភ្លើងជាង៦,០០០គ្រាប់ ដឹកទៅ មីយ៉ាន់ម៉ា ត្រូវ ថៃ ស្ទាក់ចាប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម