ព័ត៌មានអន្ដរជាតិ
មុខមាត់ថៃកាន់តែអាប់ឱន ក្រោយឪពុកទេសចរម៉ាឡេស៊ី អះអាងថា ថ្លៃសំណង ព្យាបាលកូនរបស់ពួកគេ មិនគ្រាន់
គ្រួសាររបស់ទេសចរម៉ាឡេស៊ីដែលត្រូវដុតទាំងរស់នៅទីក្រុងបាងកក បានត្អូញត្អែរថា ថ្លៃសំណងរបស់រដ្ឋាភិបាលថៃ នឹងមិនគ្រាន់ឡើយសម្រាប់ការព្យាបាលកូនរបស់ពួកគេ ដែលកត្តានេះធ្វើឲ្យមុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិ កាន់តែអាប់ឱន។

តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃសៅរ៍ទី១៦ខែសីហាឆ្នាំ២០២៥ រដ្ឋាភិបាលទីក្រុងបាងកក បញ្ជាក់ថា ខ្លួននឹងរ៉ាប់រងថ្លៃព្យាបាលទេសចរទាំងពីរក្នុងម្នាក់ ៥០០ ០០០បាត (១៥ ៤០០ដុល្លារអាមេរិក) បន្ថែមពីលើថ្លៃសងជំងឺចិត្ត ម្នាក់ ៥០ ០០០បាត ក្រោមគម្រោងជំនួយដល់ទេសចរដែលរងរបួសក្នុងបទល្មើសព្រហ្មទណ្ឌ ឬគ្រោះថ្នាក់ជាក់ស្តែង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Gan Kin In ដែលត្រូវជាឪពុករបស់ទេសចរម៉ាឡេស៊ីឈ្មោះ Gan Xiao Zhen បានបង្ហាញក្តីបារម្ភថា ទឹកប្រាក់ប៉ុណ្ណឹង គឺមិនអាចព្យាបាលរបួសកូនរបស់គាត់នៅក្នុងប្រទេសថៃគ្រាន់ទេ ដោយសារថ្លៃព្យាបាលនៅទីនោះ ថ្លៃពេក។ លើសពីនេះ ក្រុមគ្រួសារនោះ ក៏មានកង្វល់ដែរថា ថ្លៃព្យាបាលអាចលើសថ្លៃធានារ៉ាប់រងទៅទៀត។
ប្រទេសថៃមានគោលនយោបាយផ្តល់សំណងដល់ទេសចរបរទេសដែលរងគ្រោះដោយគ្រោះថ្នាក់ ឬបទល្មើសនៅក្នុងប្រទេសរបស់ខ្លួន។ គោលនយោបាយនេះគ្រប់គ្រងដោយ មូលនិធិជំនួយដល់ជនរងគ្រោះជាជនបរទេស ដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍និងកីឡាថៃ។

ទេសចរដែលអាចទទួលបានសំណងគឺជាអ្នកទទួលគ្រោះថ្នាក់មិនមែនបណ្តាលមកពីការធ្វេសប្រហែសផ្ទាល់ខ្លួន ការប្រព្រឹត្តបទល្មើស ឬសកម្មភាពខុសច្បាប់។
ករណីស្លាប់ គឺទទួលបានសំណងរហូតដល់ ១ ០០០ ០០០ បាត (ជាង ២៧ ៣០០ ដុល្លារអាមេរិក) រួមទាំងការចំណាយលើការបញ្ជូនសពត្រឡប់ទៅប្រទេសកំណើត។
ករណីបាត់បង់សរីរាង្គឬពិការភាពអចិន្ត្រៃយ៍ ទទួលបានសំណងរហូតដល់ ៣០០ ០០០ បាត (ជាង ៨ ២០០ ដុល្លារអាមេរិក)។ ចំណែកការចំណាយលើថ្លៃព្យាបាល ទទួលបានសំណងជាក់ស្តែង រហូតដល់អតិបរមា ៥០០ ០០០ បាត (ជាង ១៣ ៦៥០ ដុល្លារអាមេរិក)។
ទោះបីជាយ៉ាងណាក៏ដោយ គោលនយោបាយនេះត្រូវគេមើលឃើញថា កំពុងធ្វើឲ្យប្រទេសថៃបាត់បង់ជំនុកចិត្តពីអន្តរជាតិព្រោះតែហេតុការណ៍ថ្មីៗលើទេសចរម៉ាឡេស៊ី។ ពួកគេត្រូវជនជាតិថៃ ដុតទាំងរស់បង្កការរលាកធ្ងន់ធ្ងរសឹងតែអស់ជីវិត ប៉ុន្តែការរ៉ាប់រងថ្លៃព្យាបាលគឺមិនគ្រប់គ្រាន់ឡើយ ដែលបង្ខំឲ្យគ្រួសាររបស់ពួកគេត្រូវបន្ថែមលុយផ្ទាល់ខ្លួន ដើម្បីមើលរបួស។
ម្យ៉ាងក្រៅពីបញ្ហាជាមួយគោលនយោបាយនេះហើយនោះ មុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិ ក៏កំពុងខូចជាបណ្តើរៗដែរ ព្រោះថា ប្រទេសនេះលែងមានសុវត្ថិភាពសម្រាប់ទេសចរទៀតហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ កំពុងក្រពុលមុខខ្លាំង ខ្លាចទេសចរបរទេសឈប់ទៅលេង ក្រោយហេតុការណ៍ ដុតជនជាតិម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


