Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងក្រពុលមុខខ្លាំង ខ្លាចទេសចរបរទេសឈប់ទៅលេង ក្រោយហេតុការណ៍ ដុតជនជាតិម៉ាឡេស៊ី

បានផុស

នៅ

ក្រោយហេតុការណ៍ដុតជនជាតិម៉ាឡេស៊ីទាំងរស់នៅកណ្តាលក្រុងបាងកក ពេលនេះប្រទេសថៃកំពុងក្រពុលមុខខ្លាំង ខ្លាចធ្លាក់ចុះភ្ញៀវទេសចរបរទេស ដល់ថ្នាក់ក្រសួងទេសចរនិងកីឡាថៃ កាលពីចុងសប្តាហ៍កន្លងទៅ បានចេញមុខ បញ្ចុះបញ្ចូលទេសចរ សូមកុំឈប់មកលេងប្រទេសខ្លួនអី។

ហេតុការណ៍ដុតទេសចរនៅថៃ (រូបថត៖ បណ្តាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសចរម៉ាឡេស៊ី២នាក់ជាគូស្នេហ៍នឹងគ្នាឈ្មោះ Gan Xiao Zhen និង Ong Yik Leong ត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក កាលពីរាត្រីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

ការវាយប្រហារនេះគឺជាបញ្ហាប្រឈមដ៏ធំ ចំពោះវិស័យទេសចរណ៍របស់ថៃ ខណៈប្រទេសនេះកំពុងខិតខំខ្លាំងណាស់ ដើម្បីស្តារឡើងវិញឲ្យដល់កម្រិតមុនវិបត្តិជំងឺកូវីដ១៩។

គ្រួសាររបស់ជនជាតិម៉ាឡេស៊ី (រូបថត៖ ក្រសួងទេសចរណ៍និងកីឡាថៃ)

ជនជាតិ​ចិននិង​ម៉ាឡេស៊ី ជា​​ទេសចរ​បរទេស​ឈានមុខគេដែលទៅលេងប្រទេសថៃ ដូច្នេះហើយ ហេតុការណ៍ទេសចរទាំងពីរនាក់នេះ គឺជាក្តីបារម្ភកំពូលរបស់ថៃ ព្រោះថា ព័ត៌មាននេះបានផ្សព្វផ្សាយទូទាំងពិភពលោក មិនមែនតែនៅក្នុងប្រទេសម៉ាឡេស៊ីឬចិនប៉ុណ្ណោះទេ។

សូម្បីតែមុនហេតុការណ៍ដ៏រន្ធត់នេះ ឪពុករបស់ Xiao Zhen ក៏និយាយដែរថា គាត់មានស្រណុកចិត្តឡើយពេលកូនប្រាប់គាត់ ថាទៅលេងថៃ ព្រោះគាត់ដឹងថា មានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅប្រទេសថៃក្នុងឆ្នាំនេះ។

គាត់ថែមទាំង​ណែនាំ​កុំ​ឲ្យ​កូនស្រីទៅលេងប្រទេសថៃទៀតផង ប៉ុន្តែ​កូនស្រី​រឹងទទឹងថាមិនអី និងធានា​ថា ខ្លួន​នឹង​មាន​សុវត្ថិភាព លុះចុងក្រោយទើបនាងក៏ជួបរឿងដ៏រន្ធត់នេះតែម្តង៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឪពុកទេសចរម៉ាឡេស៊ី ទទូចឲ្យថៃ បញ្ជូនកូនរបស់ពួកគេមក ប្រទេសកំណើតវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម