ព័ត៌មានអន្ដរជាតិ
ព្យុះកំពុងវាយប្រហារធ្ងន់ធ្ងរផង ថៃ ត្រូវជួបរញ្ជួយដីផ្ទួនៗ ២លើកថែមទៀត
ស្របពេលព្យុះ Kajiki កំពុងវាយប្រហារយ៉ាងដំណំនិងជះឥទ្ធិពលខ្លាំងក្លាលើប្រទេសថៃនោះ ស្រាប់តែគ្រោះធម្មជាតិមួយទៀតបានកើតឡើងនៅខេត្តភាគខាងជើង។

តាមការផ្សាយរបស់ The Star, រញ្ជួយដីកម្រិតស្រាល១.៥និង២.៤រ៉ិចទ័រ បានកើតឡើងក្នុងខេត្ត Chiang Rai និង Mae Hong Son នៅថ្ងៃពុធទី២៧ខែសីហា។
នាយកដ្ឋានតាមដានគ្រោះរញ្ជួយដីថៃ បានឲ្យដឹងថា ការរញ្ជួយដីលើកដំបូងកើតឡើងនៅម៉ោង ១:៤០នាទីរំលងអាធ្រាត្រ ជាមួយជម្រៅ៣គីឡូម៉ែត្រ មានចំណុចកណ្តានៅស្រុក Phan ខេត្ត Chiang Rai។

នៅ៤នាទីក្រោយមក ការរញ្ជួយដីមួយទៀតបានកើតឡើង ដោយមានកម្លាំង២.៤រ៉ិចទ័រ ជាមួយជម្រៅ៣គីឡូម៉ែត្រដូចគ្នានេះ និងមានចំណុចកណ្តាលនៅស្រុក Pai ខេត្ត Mae Hong Son។
ដ្បិតតែកម្លាំងរបស់វាធ្វើឲ្យរង្គើដល់តំបន់ខ្លះនៃខេត្តទាំងពីរ ប៉ុន្តែរញ្ជួយដីនេះ មិនបង្កការខូចខាតឬបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ។

កាលពីសប្តាហ៍មុន ខេត្ត Mae Hong Son ប្រទេសថៃក៏រងឥទ្ធិពលពីគ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ នៅប្រទេសមីយ៉ាន់ម៉ាដែរ ដ្បិតវាមិនបង្កផលប៉ះពាល់ខ្លាំងក៏ដោយ។
រញ្ជួយដីនោះ កើតឡើងនៅម៉ោង១១:៥៦នាទីព្រឹកថ្ងៃសុក្រ ជាមួយជម្រៅ១០គីឡូម៉ែត្រ ដោយមានចំណុចកណ្តាល ស្ថិតនៅចម្ងាយ៥៩៩គីឡូម៉ែត្រភាគពាយព្យសាលាស្រុក Mae Hong Son។
ចំណែកកាលពីថ្ងៃព្រហស្បតិ៍ រញ្ជួយដីកម្រិត៥.៤រ៉ិចទ័រដូចគ្នានេះ បានវាយប្រហារឆ្នេរសមុទ្រមីយ៉ាន់ម៉ា ហើយឥទ្ធិពលរបស់វាធ្វើឲ្យរង្គើដល់ទីក្រុងបាងកកប្រទេសថៃឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ រងទុក្ខផ្ទួនៗ ឆេះអគារពាណិជ្ជកម្មនៅកណ្តាលក្រុងបាងកក ចំពេលព្យុះក៏កំពុងវាយប្រហារខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


