ព័ត៌មានអន្ដរជាតិ
ថៃ រងទុក្ខផ្ទួនៗ ឆេះអគារពាណិជ្ជកម្មនៅកណ្តាលក្រុងបាងកក ចំពេលព្យុះក៏កំពុងវាយប្រហារខ្លាំង
អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះអគារកម្ពស់៣ជាន់មួយនៅកណ្តាលក្រុងបាងកក ខណៈភ្លាមៗមិនទាន់ដឹងថាមានមនុស្សរងគ្រោះប៉ុន្មាននាក់ឬខូចខាតអ្វីខ្លះនោះទេ។

តាមសេចក្តីរាយការណ៍របស់ Khaosod, អគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ ក្នុងខ័ណ្ឌ Khlong San ធ្វើឲ្យអ្នកនៅក្នុងនោះ រត់ចែកជើងគ្នា។
សាក្សីនៅកន្លែងកើតហេតុប្រាប់ថា ពួកគេឃើញភ្លើងឆេះចេញពីជាន់ទី៣ ខណៈអាជ្ញាធរដាក់ការសង្ស័យទៅលើការទុស្សេខ្សែភ្លើង ជាដើមចមបង្កអគ្គិភ័យ។

អគ្គិភ័យនេះកើតឡើងស្របពេលថៃ កំពុងរងការវាយប្រហារយ៉ាងដំណំដោយព្យុះ Kajiki បង្កជាគ្រោះទឹកជំនន់ បំណាក់ដី ភ្លៀងផ្គរនិងរន្ទះ ទូទាំងប្រទេស។
ហេតុការណ៍ដ៏រន្ធត់គឺនៅខេត្តឈៀងម៉ៃ ដែលទីនោះផ្ទះពលរដ្ឋ៥ខ្នងត្រូវដីភ្នំបាក់សង្កត់ ខណៈមនុស្ស២នាក់ក៏បាត់បង់ជីវិតរីឯជាង១០នាក់ទៀតរងរបួស។

មិនត្រឹមប៉ុណ្ណឹង ព្យុះ Kajiki ក៏គំរាមកំហែងទីក្រុងប៉ាតាយ៉ា ជាមួយភ្លៀងធ្លាក់ជញ្ជ្រំនិងខ្យល់បក់ខ្លាំងផងដែរ ខណៈខេត្តភាគខាងជើង និងភាគឦសាន កំពុងរងគ្រោះធ្ងន់ធ្ងរដោយសារបំណាក់ដីនិងទឹកជំនន់។
នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្ត Chiang Rai, Nan, Nong Khai, Nakhon Phanom, Ranong និងខេត្តផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកទីក្រុងបាងកក និងតំបន់នៅជិតៗ ក៏ត្រូវជួបព្យុះផ្គររន្ទះបន្តអូសបន្លាយជាច្រើនថ្ងៃទៀតដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បំណាក់ដីនិងទឹកជំនន់ ធ្វើឲ្យបាក់ស្ពានជាប់គាំងទេសចរក្នុងល្អាងភ្នំ ខេត្ត Mae Hong Son ប្រទេសថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


