ព័ត៌មានអន្ដរជាតិ
ថៃ ប្រុងជើងការខ្ពស់ ព្រោះព្យុះថ្មី អាចបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ថែមទៀត
ប្រទេសថៃកំពុងប្រុងជើងការខ្ពស់ជាបន្តទៀត ដើម្បីទប់ទល់នឹងការមកដល់របស់ព្យុះថ្មី ដែលនឹងវាយប្រហារនៅចុងសប្តាហ៍នេះ។

តាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ បច្ចុប្បន្នព្យុះនេះ កំពុងស្ថិតនៅភាគខាងកើតនៃប្រទេសវៀតណាម ប៉ុន្តែដោយសារតែការព្យាករថា ឥទ្ធិពលរបស់វាក៏ខ្លាំងមិនចាញ់ព្យុះ Kajiki ប៉ុន្មាននោះ ទើបថៃ ព្រមានឲ្យការប្រុងប្រយ័ត្នខ្ពស់។
នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃសុក្របានចេញការជូនដំណឹងអំពីហានិភ័យនៃគ្រោះទឹកជំនន់ បំណាក់ដីធ្ងន់ធ្ងរ និងខ្យល់កន្ត្រាក់ ទូទាំងប្រទេស។

សម្រាប់អ្នកនៅសមុទ្រ នាយកដ្ឋានបានព្រមានដល់អ្នកនេសាទកុំចេញទូក និងទេសចរកុំធ្វើដំណើរទៅកោះឲ្យសោះ ព្រោះតែរលកសមុទ្រនឹងមានកម្ពស់ខ្ពស់ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ក្នុងសេចក្តីប្រកាសនោះដែរបានបង្ហាញថា ខេត្តដែលនឹងរងគ្រោះខ្លាំងដោយសារព្យុះថ្មីនេះ គឺខេត្តភាគខាងត្បូងដូចជា Mae Hong Son, Chiang Mai, Chiang Rai, Phayao និង Nan។

ដូច្នេះហើយ ជាវិធានការប្រុងប្រៀបខ្លួន អាជ្ញាធរបានដាក់ពង្រាយកម្លាំងឲ្យឈរជើងរួចស្រេច ត្រៀមជួយសង្គ្រោះប្រជាជនក្នុងករណីមានរឿងអាសន្នណាមួយកើតឡើង។
លើសពីនេះ មនុស្សមួយចំនួននៅតាមបណ្តាខេត្តមានហានិភ័យ បានជម្លៀសខ្លួនរួចទៅហើយ ខណៈមួយចំនួនទៀតរង់ចាំស្តាប់បញ្ជា បើស្ថានការណ៍ធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ រកឃើញមនុស្សស្លាប់ច្រើនឡើងៗ ក្នុងគ្រោះបំណាក់ដីនៅ ឈៀងម៉ៃ
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


