ព័ត៌មានអន្ដរជាតិ
បាងកក ប្រឈមជន់លិចធ្ងន់ធ្ងរ ខណៈទឹកទន្លេចៅប្រាយ៉ាហក់ឡើងខ្លាំង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ការកើនឡើងនៃកម្រិតទឹកនៅទំនប់វារីអគ្គិសនីចៅប្រាយ៉ា បង្កឱ្យមានការព្រមានអំពីទឹកជំនន់ចំពោះខេត្តនៅខាងក្រោមខ្សែទឹក និងក្តីបារម្ភសម្រាប់ការជន់លិចទីក្រុងបាងកកខណៈទឹកកំពុងហូរឆ្ពោះទៅ។

នៅថ្ងៃទី ៤ ខែកញ្ញានេះ លំហូរទឹកចូលបានកើនដល់ ១,៨៨៩ ម៉ែត្រគូបក្នុងមួយវិនាទី ជាមួយនឹងកម្រិតទឹកឡើងដល់១៥.០៩ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ទំនប់នេះកំពុងទប់ការបញ្ចេញទឹកក្នុងកម្រិត ១,៥ ម៉ែត្រគូបក្នុងមួយវិនាទី ដើម្បីគ្រប់គ្រងទឹកហូរពីភ្លៀងធ្លាក់ខ្លាំង។
កម្ពស់ទឹកនៅខាងក្រោមទឹកបានកើនឡើង ២០ សង់ទីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយត្រូវបានគេរំពឹងថានឹងកើនឡើងពី ១០ ទៅ ១៥សង់ទីម៉ែត្រទៀត។ អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋក្នុងខេត្ត Ang Thong និង Phra Nakhon Si Ayutthaya ផ្លាស់ទីលំនៅទៅកាន់ទីទួលខ្ពស់ ខណៈដែលបានព្រមានថា ទឹកជំនន់អាចបន្តរំកិលទៅទិសខាងត្បូងឆ្ពោះទៅរាជធានីបាងកកនៅប៉ុន្មានថ្ងៃខាងមុខ ដែលនឹងបង្កការជន់លិចធ្ងន់ធ្ងរ។

គួរបញ្ជាក់ថាប្រទេសថៃកំពុងជួបនឹងបញ្ហាអាកាសធាតុស្រាប់ទៅហើយ ដូចជារងគ្រោះពីព្យុះ បង្កឲ្យមានទឹកជំនន់ និងបំណាក់ដីក្នុងខេត្តមួយចំនួន ដែលបង្កឲ្យមានអ្នកស្លាប់និងរបួសទៀតផង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


