Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម

បានផុស

នៅ

តារាល្បីល្បាញបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានយោធាចាប់ខ្លួន ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែខ្លាំងឡើងលើសិល្បករនិងតារាសម្តែង។

Myanmar actor arrested as junta hunts 120 celebrities - RFI
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paing Takhon ជាតារាបង្ហាញម៉ូដនិងជាតារាសម្តែងដែលមានអ្នកគាំទ្ររាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។ លោកបានបង្ហាញសកម្មភាពយ៉ាងក្តៅគគុក ទាំងការតវ៉ាតាមអនឡាញនិងការតវ៉ាដោយផ្ទាល់។

Instagram របស់ Takhon ដែលមានអ្នក Follow ជាងមួយលាននាក់ ត្រូវបានលុបចោលរួមជាមួយគណនី Facebook របស់គាត់។

This image has an empty alt attribute; its file name is nz_paingg_160121.jpg

យោងតាមការបង្ហោះតាម Facebook របស់ប្អូនស្រី Takhon ឈ្មោះ Thi Thi Lwin បានរៀបរាប់ថា មានកងទ័ពប្រមាណ៥០នាក់ជិះឡានយោធាចំនួន៨គ្រឿង បានមកចាប់ខ្លួនគាត់នៅម៉ោងប្រហែល០៥និង០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅមីយ៉ាន់ម៉ា)។

អ្នកស្គាល់គ្នា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ BBC ថា គាត់ត្រូវបានគេនាំខ្លួនចេញពីផ្ទះម្ដាយរបស់គាត់ក្នុងតំបន់ North Dagon នៃទីក្រុង យ៉ាំងហ្គោន។

This image has an empty alt attribute; its file name is Eyag2zqVcAMU3ph.jpg

កាលពីពេលថ្មីៗ តារាវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេឃើញ ចូលរួមក្នុងបាតុកម្មនិងការហែក្បួនជាច្រើន។ គាត់ក៏ធ្លាប់បានបង្ហោះរូបភាពនៃមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ និងជានិមិត្តរូបគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

This image has an empty alt attribute; its file name is PT.jpg

Takhon ធ្លាប់បាននិយាយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើរដ្ឋប្រហារយោធា​។ យើងទាមទារឲ្យមានការដោះលែងជាបន្ទាន់ចំពោះទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី, ប្រ​ធានាធិបតី U Win Myint, រដ្ឋមន្រ្តីរដ្ឋាភិបាលស៊ីវិលនិងសមាជិកសភាជាប់ឆ្នោតទាំងឡាយ”។

យើងទាមទារឲ្យមានការគោរពលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ និងបង្កើតរដ្ឋាភិបាលស៊ីវិលថ្មីក្នុងពេលឆាប់ៗបំផុត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រជាជន មីយ៉ាន់ម៉ា ប្រាប់គ្នាកុំទិញផលិតផលចិន ក្រោយយោធាហៅក្រុងប៉េកាំងជាដៃគូយុទ្ធសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម