ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្តេជ្ញាការពារប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក បើការឈ្លានពានរបស់រុស្ស៊ីកើនឡើង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៥ថា សហរដ្ឋអាមេរិកនឹងការពារប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ប្រសិនបើរុស្ស៊ីបន្តការលុកលុយចូលទៅក្នុងដែនអាកាសរបស់អង្គការណាតូ។

នៅពេលត្រូវអ្នកកាសែតសួរសំនួរនៅសេតវិមានថាតើអាមេរិកនឹងធ្វើសកម្មភាពឬទេប្រសិនបើ«រុស្ស៊ីបន្តបង្ករឿង» លោក ត្រាំ បាននិយាយថា «បាទ ខ្ញុំនឹងធ្វើ»។ លោក ត្រាំ បានបញ្ជាក់ថា លោកត្រូវបានគេជូនដំណឹងឲ្យដឹងអំពីឧប្បត្តិហេតុថ្មីបំផុតដែលពាក់ព័ន្ធនឹងប្រទេសអេស្តូនី ដោយនិយាយថា «យើងមិនចូលចិត្តវាទេ»។
កាលពីថ្ងៃសុក្រ ប្រទេសអេស្តូនីបានប្រកាសថា យន្តហោះចម្បាំងរុស្ស៊ី MiG-31 ចំនួន ៣គ្រឿងបានចូលដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត ហើយបានហោះហើរប្រហែល ១២នាទី មុនពេលត្រូវបានស្ទាក់ចាប់ដោយយន្តហោះរបស់អង្គការណាតូ។ រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ដោយទទូចថា ជើងហោះហើររបស់ខ្លួនបានគោរពតាមច្បាប់អន្តរជាតិ និង«មិនបានបំពានព្រំដែនឡើយ»។
សកម្មភាពរបស់រុស្ស៊ី បានបង្កើតជាភាពតានតឹងស្រដៀងគ្នាជាបន្តបន្ទាប់។ កាលពីដើមខែនេះ ប្រទេសប៉ូឡូញបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីពី ១៩ ទៅ ២៣គ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ខ្លួន ដោយយ៉ាងហោចណាស់ត្រូវបានបាញ់ទម្លាក់ចំនួន ៤គ្រឿង។ ប៉ុន្មានថ្ងៃក្រោយមក រូម៉ានីក៏បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់រុស្សី ឆ្លងកាត់ព្រំដែនរបស់ខ្លួនផងដែរ។
ប្រទេសទាំងបី – ប៉ូឡូញ អេស្តូនី និងរូម៉ានី គឺជាសមាជិកណាតូ ដែលមានន័យថា ការវាយប្រហារដោយផ្ទាល់អាចបង្កឲ្យមានការអនុវត្តមាត្រា៥ ដែលកាតព្វកិច្ចសម្ព័ន្ធភាពក្នុងការឆ្លើយតបជាសមូហភាព។
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងនៅពេលដែលលោកកំពុងស្វែងរកសកម្មភាពដ៏តឹងរ៉ឹងពីអង្គការណាតូ ដោយជំរុញឲ្យសម្ព័ន្ធមិត្តដាក់ពន្ធ និងទណ្ឌកម្មលើប្រទេសដែលទិញប្រេងពីរុស្ស៊ី ដែលលោកនិយាយថា វាជាប្រភពប្រាក់នៃការបញ្ឆេះសង្គ្រាមរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។
ទោះបីជាមានការរិះគន់កន្លងមកលើសមាជិកណាតូចំពោះការខកខានមិនបានបំពេញតាមការសន្យាចំណាយលើវិស័យការពារជាតិក៏ដោយ ក៏លោក ត្រាំ បានជំរុញប្លុកនេះឲ្យពង្រឹងជំហររបស់ខ្លួន។ ទន្ទឹមនឹងនេះ រដ្ឋបាល់ទិក – អេស្តូនី ឡាតវី និងលីទុយអានី – បានអំពាវនាវដល់សភាសហរដ្ឋអាមេរិកឲ្យរក្សាមូលនិធិសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខបាល់ទិក ចំពេលមានការព្រួយបារម្ភអំពីការកាត់បន្ថយសក្តានុពលនៃថវិកាការពារជាតិឆ្នាំ២០២៦។
ភាពតានតឹងលើកនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ដោយផ្ទាល់ដើម្បីពិភាក្សាអំពីជំហានដែលអាចកើតមានដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ចាប់តាំងពីកិច្ចប្រជុំនោះមក ទីក្រុងមូស្គូបានបង្កើនការវាយលុករបស់ខ្លួននៅក្នុងអ៊ុយក្រែន និងបានសាកល្បងការដោះស្រាយរបស់ណាតូជាមួយនឹងការបង្កហេតុតាមព្រំដែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


