ព័ត៌មានអន្ដរជាតិ
ត្រាំ សរសើរលោក ស៊ី និង ពូទីន ដែលជួយឲ្យកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់ លេចចេញជារូបរាងឡើង
កិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ បានទទួលជោគជ័យហើយ ដើម្បីពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលឆាបឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេល ជាង ៤ខែមកនេះ។ យ៉ាងណា បើយោងតាមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, លោកមិនភ្លេចឡើយ ហើយថែមទាំងសរសើរមេដឹកនាំ ២រូបដែលជួយជ្រោមជ្រែង ឲ្យកិច្ចព្រមព្រៀងនេះ លេចចេញជារូបរាងឡើង នោះគឺប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រមុខរដ្ឋចិន ស៊ី ជីនពីង។

សារព័ត៌មាន RT បានដកស្រង់សម្តី ប្រមុខសេតវិមាន ដែលថ្លែងក្នុងបទសម្ភាសជាមួយ កាសែត New York Times កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា លោកពូទីន និងលោកស៊ី បានដើរតួនាទី ក្នុងការនាំឲ្យមានដំណោះស្រាយ ជាមួយអ៊ីរ៉ង់។
តាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក, លោក ពូទីន និងលោក ស៊ី បានចូលរួមចំណែក នៅក្នុងកិច្ចចរចា។ លោក ស៊ី គឺជា «សុភាពបុរសម្នាក់យ៉ាងពិតប្រាកដ» ហើយប្រទេសចិន មិនបានបញ្ជូនកប៉ាល់ដឹកប្រេងអមដោយនាវាចម្បាំង ដើម្បីព្យាយាមបំបែកការបិទខ្ទប់ឡើយ។ ដូចគ្នានឹងចិនដែរ ប្រទេសរុស្ស៊ី តែងអំពាវនាវជាបន្តបន្ទាប់ ឲ្យមានការបន្ធូរបន្ថយភាពតានតឹង ចាប់តាំងពីថ្ងៃដំបូងៗនៃសង្រ្គាម មកម្ល៉េះ។

នៅថ្ងៃចន្ទដដែលនោះ លោកត្រាំ អះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងតេហេរ៉ង់ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ ហើយខ្លឹមសារលម្អិត នឹងទម្លាយក្នុងពេលឆាប់ៗនេះ។
ទោះបីជាខ្លឹមសារពេញលេញ មិនទាន់ត្រូវបានបញ្ចេញក៏ដោយ ប៉ុន្តែមន្ត្រីរដ្ឋបាលជាន់ខ្ពស់ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ជាក់ពីសសរស្តម្ភសំខាន់ៗ មួយចំនួននៅក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងនោះមានដូចជា៖
🛑ការចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិក៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU) បឋមនេះ ត្រូវបានចុះហត្ថលេខា ជាឌីជីថល ដោយលោកត្រាំ, អនុប្រធានាធិបតី ជេឌី វ៉ានស៍ និងប្រធានសភាអ៊ីរ៉ង់ ម៉ូហាំម៉ាត់ បាហ្គ័រ កាលីបាហ្វ។
🛑ការឈប់បាញ់គ្នារយៈពេល ៦០ថ្ងៃ៖ កិច្ចព្រមព្រៀងនេះ កំណត់រយៈពេល ៦០ថ្ងៃ ដើម្បីផ្អាកសកម្មភាពយោធា ដោយទុកពេលឲ្យប្រទេសទាំងពីរ ចរចាលើសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍។
🛑ការបើកច្រកសមុទ្រ Hormuz ឡើងវិញ៖ ផ្លូវដឹកជញ្ជូនប្រេង ដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ នឹង «បើកដំណើរការឡើងវិញទាំងស្រុង» នៅថ្ងៃសុក្រ ជាមួយនឹងការដែលសហរដ្ឋអាមេរិក ដកការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែនានា របស់អ៊ីរ៉ង់។
🛑បញ្ឈប់ការប្រយុទ្ធគ្នាក្នុងតំបន់៖ កិច្ចព្រមព្រៀងនេះ តម្រូវឲ្យបញ្ឈប់ប្រតិបត្តិការយោធា ជាបន្ទាន់ នៅគ្រប់សមរភូមិ ដោយរួមបញ្ចូលទាំងនៅលីបង់ ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


